រដ្ឋធានីមូស្គូ៖ ក្រោយការវាយប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា រវាងកងទ័ពអ៊ុយក្រែន និង រុស្ស៊ី អស់រយៈពេលជិត៣ខែកន្លងមកនេះ នៅទីបំផុត ក្រុងមូស្គូ បានប្រកាស អំពីជ័យជម្នះរបស់ខ្លួន នៅក្នុងទីក្រុងកំពង់ផែយុទ្ធសាស្រ្ដម៉ារីយូប៉ូល (Mariupol) របស់អ៊ុយក្រែន។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ថា មន្រ្ដីក្រុងមូស្គូ បានអះអាងថា រហូតមកដល់ពេលនេះ កម្លាំងប្រយុទ្ធចុងក្រោយរបស់អ៊ុយក្រែន ដែលការពារ នៅក្នុងរោងចក្រដែកថែបអាហ្សូវស្ដាល់ (Azovstal) ទីក្រុងម៉ារីយូប៉ូល បានយល់ព្រមទម្លាក់អាវុធ ចុះចាញ់ហើយ។

កម្លាំងការពារអ៊ុយក្រែន បានខិតខំប្រឹងប្រែង ការពាររោងចក្រដែកថែបអាហ្សូវស្ដាល់ អស់រយៈពេលជាច្រើនខែ ដោយបានរារាំងដល់កម្លាំងរុស្ស៊ី ចូលទៅគ្រប់គ្រងទាំងស្រុង នៅទីក្រុងយុទ្ធសាស្រ្ដមួយនេះ។ ចំណែកការជម្លៀសកងទ័ពអ៊ុយក្រែន កាលពីថ្ងៃសុក្រ ទី២០ ខែឧសភា ក៏ជាការបញ្ចប់នូវការឡោមព័ទ្ធទីក្រុង ដែលត្រូវបំផ្លិចបំផ្លាញ ពីកម្លាំងទាហានរុស្ស៊ី នៅក្នុងទី Mariupol ផងដែរ។

ក្រសួងការពារជាតិរុស្ស៊ី បានអះអាងថា ទីក្រុងម៉ារីយូប៉ូល និង រោងចក្រដែកថែប បានរំដោះទាំងស្រុងហើយ ក្រោយពេលកងទ័ពអ៊ុយក្រែន ចំនួន៥៣១នាក់ បានចាកចេញពីទីនោះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj495MWRNAR3Nkvgys-RXDXnD3S-IDZ1z1T3KmOFTGtbaXYJMO7KnasiOvPjM-Jx7ZTM2wIuPPz055vbMPvZAKFRnbPl-UCtOaDtzGOiC-qLdNN8BWZKr_bOzcrFytXCrQAoPCS81hXLQ4N0MYEZNEriM-5_kPL4C-icTegEp9_iG_DBHpI2l-tiCqf/s976/photo_2022-05-21_10-47-28.jpg