ការរីករាតត្បាតខ្លាំងនូវជំងឺកូវីដ-១៩ បានធ្វើឱ្យមនុស្សជាតិនៅទូទាំងពិភពលោកពិតជាមានការភ័យខ្លាចខ្លាំង ក្នុងនោះជំងឺមួយនេះមិនទាន់បានសាបសូន្យចេញពីពិភពលោកនៅឡើយ ស្រាប់តែមានជំងឺថ្មីមួយទៀតដែលជាជំងឺអុតស្វាយស្វា ហើយពេលនេះកំពុងតែរីករាលដាលខ្លាំងនៅបែកអ៊ឺរ៉ុប។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Kapook។

កាលពីពេលថ្មីៗកន្លងទៅនេះ មានសេចក្ដីរាយការពីការឆ្លងនូវជំងឺមួយប្រភេទឈ្មោះថាជំងឺអុតស្វាយស្វា ឬ Monkeypox ដោយលោក Anan Jongkaewwattana នាយកនៃក្រុមស្រាវជ្រាវការច្នៃប្រឌិតផ្នែកសុខភាពសត្វ និងការគ្រប់គ្រង បានបញ្ជាក់ថា ជំងឺមួយប្រភេទនេះកំពុងឆ្លងរីករាលដាលខ្លាំងនូវបណ្ដាប្រទេសមួយចំនួនក្នុងប៉ែកអឺរ៉ុប ដូចជា ប្រទេសអង់គ្លេស អ៊ុយក្រែន, អីតាលី ,បារាំង,អេស្ប៉ាញ,ព័រទុយហ្គាល់ និង កាណាដា ដែលជាបញ្ហាដ៏គួរឱ្យបារម្ភ។ ក្នុងនោះលោក Anan Jongkaewwattana ក៏បានបន្ថែមថា ជំងឺមួយនេះមិនមែនជាជំងឺដែលទើបតែកើតមាននោះទេ វាមានតាំងពីឆ្នាំ១៩៥០ មានដើមកំណើតនៅទ្វីបអាហ្វិ្រកពីសត្វស្វាដែលមានជំងឺ ហើយបានឆ្លងរាលដាលដល់មនុស្ស ប៉ុន្តែវាមិនមែនជាបញ្ហានោះទេព្រោះមានការចាក់ថ្នាំបង្ការនៅអំឡុងពេលនោះ។ យ៉ាងណាមិញកាលពីអតីតកាលមេរោគនេះក៏លែងមាននៅក្នុងធម្មជាតិទៀតហើយ ប៉ុន្តែមេរោគត្រូវបានរក្សាទុកនៅក្នុងបន្ទប់ពិសោធន៍ដែលមានសុវត្ថិភាពបំផុត ព្រោះវាជាជំងឺឆ្លងខ្លាំង ហើយអាចឆ្លងតាមខ្យល់ រហូតក្នុងពេលបច្ចុប្បន្ននេះបានធ្វើឱ្យ អ្នកស្រាវជ្រាវសន្មតថា ជំងឺអុតស្វាយដែលកំពុងតែឆ្លងនេះប្រហែលជាសាយភាយតាមខ្យល់ ឬក៏មានការធ្វេសប្រហែសនៅបន្ទប់ពិសោធ ប៉ុន្តែវាគ្រាន់តែស្ថិតក្នុងការសង្ស័យ និងគ្មានភស្តុតាងច្បាស់លាស់។

បន្ថែមពីនេះលោក​វេជ្ជបណ្ឌិត Opas Karnkawinpong អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺ ក៏បានបង្ហើបដែរថាជំងឺនេះអាចឆ្លងតាមរយៈដូចខាងក្រោម

១. ការប៉ះពាល់ដោយផ្ទាល់ជាមួយនឹងឈាម ទឹករំអិល ឬ pustules នៃសត្វដែលមានមេរោគ។

២. ត្រូវបានខាំដោយសត្វដែលមានមេរោគ។

៣. ការបរិភោគសាច់មិនទាន់ឆ្អិនល្អ

៤. ប៉ះពាល់ដោយប្រយោលជាមួយសម្ភារៈ ឬកន្លែងសត្វឈឺ

៥. ការឆ្លងពីមនុស្សទៅមនុស្ស  ​តាមរយៈ​ ​ផ្លូវ​ដង្ហើម  ស្បែកពងបែក ឬឧបករណ៍ដែលមានមេរោគ។

ក្នុងនោះរយៈពេលចេញរោគសញ្ញា និង អាការរួមមាន

នៅពេលដែលមនុស្សឆ្លងមេរោគ រយៈពេល ៧-១៤ ថ្ងៃ ឬអាចដល់ ២១ ថ្ងៃដំបូងក្តៅខ្លួនឈឺក្បាលឈឺសាច់ដុំឈឺខ្នង កូនកណ្តុររីកធំ ញាក់ អស់កម្លាំង។

បន្ទាប់ពី ១-៣ថ្ងៃបន្ទាប់ពីនោះ កន្ទួលចាប់ផ្ដើមលេចឡើងនៅលើអវយវៈហើយអាចកើតមានលើផ្ទៃមុខ និងដងខ្លួនផងដែរ កន្ទួលប្រែទៅជាពងបែក ហើយបន្ទាប់មកនៅដំណាក់កាលពងបែកនឹងចេញមកដូចជាស្នាម រោគសញ្ញាជាធម្មតាមានរយៈពេល ២-៤ សប្តាហ៍ ហើយអ្នកជំងឺភាគច្រើននឹងជាសះស្បើយដោយខ្លួនឯង ប៉ុន្តែអ្នកដែលមានរោគសញ្ញាធ្ងន់ធ្ងរត្រូវបានគេឃើញជាញឹកញាប់ចំពោះកុមារ ដោយនៅទ្វីបអាហ្រ្វិកអត្រាមរណភាពគឺមានរហូតដល់ ១០ ភាគរយកាលពីកន្លងទៅ៕ Kapook