រដ្ឋធានីវ៉ាស៊ីនតោន៖ នៅក្នុងសង្គ្រាមរបស់ប្រធានាធិបតី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បានអូសបន្លាយ អស់រយៈពេលជិត៣ខែកន្លងមកនេះ សហរដ្ឋអាមេរិក បាន និង កំពុងតែបន្ដបញ្ជូនគ្រឿងយុទ្ធោបករណ៍ពិសេសៗ ជួយដល់កងទ័ពអ៊ុយក្រែន សម្រាប់វាយបណ្ដេញកម្លាំងទាហានរបស់រុស្ស៊ី ចេញពីទឹកដីរបស់ពួកគេ។Ukraine's Secret Weapon: US Military M777 Howitzers Are Pounding Russia -  19FortyFive

សារព័ត៌មាន Bulgarian Military បានចេញផ្សាយ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ថា មន្រ្ដីជាន់ខ្ពស់ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានថ្លែងទៅកាន់មន្ទីរបញ្ចកោណ ថា ក្រុងវ៉ាស៊ីនតោន និង សម្ពន្ធមិត្ត បានបញ្ចេញនូវកាំភ្លើងផ្លោង ទំហំ១៥៥មិល្លីម៉ែត្រ ប្រភេទ M777 Howitzer បញ្ជូនទៅជួយក្រុងគៀវ។ កាំភ្លើងផ្លោងប្រភេទនេះ មានអានុភាពខ្លាំងក្លាបំផុត នៅក្នុងសមរភូមិ ហើយវាអាចជួយដល់កងទ័ព វាយបណ្ដេញកម្លាំងទាហានរុស្ស៊ី ឲ្យចាកចេញពីតំបន់ភាគខងកើត និង ភាគខាងជើង ទីក្រុងខាឃីវ (Kharkiv) ។

មន្រ្ដីជាន់ខ្ពស់ សហរដ្ឋអាមេរិក បានបញ្ជាក់ថា «កម្លាំងទ័ពអ៊ុយក្រែន បានត្រៀមខ្លួនរួចជាស្រេច បន្តវាយលុក នៅតំបន់ដុនបាស (Donbas) នាភាគខាងកើត ប្រទេស ។ ក្រៅពីនេះ កងទ័ពអ៊ុយក្រែន ក៏បានរំដោះទីក្រុងមួយចំនួន ពីរុស្ស៊ី ដែលបានរឹបអូស កាលពីពេលមុន។ យើងជឿថា កាំភ្លើងផ្លោង Howitzer នឹងមានអនុភាពខ្លាំង ជាពិសេស នៅក្នុងសមរភូមិ នៅទីក្រុងខាឃីវ។ កាំភ្លើងផ្លោងដ៏មានអានុភាពខ្លាំងប្រភេទនេះ មិនត្រឹមតែជាប្រព័ន្ធការពាររបស់កងទ័ពសហរដ្ឋអាមេរិក ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រព័ន្ធការពារ សម្រាប់ប្រទេសផ្សេងទៀតផងដែរ ហើយវាពិតជាបានជួយផ្តល់សន្ទុះដល់អ៊ុយក្រែន យ៉ាងខ្លាំង នៅក្នុងការវាយដណ្តើមយកទឹកដីមួយចំនួន ត្រឡប់មកវិញ»។Ukraine expects T-72 tanks and 155mm M777 towed howitzers

លោក អាឡិចហ្សេ រេស្នីកូវ (Alexei Reznikov) រដ្ឋមន្រ្ដី ក្រសួងការពារជាតិអ៊ុយក្រែន បានបញ្ជាក់ថា កាំភ្លើងផ្លោង ចំនួន៧៤ដើម នៅក្នុងចំណោមកាំភ្លើងផ្លោង ប្រភេទ M777 Howitzer ចំនួន៩០ដើម ត្រូវបានផ្ដល់ មកពីសហរដ្ឋអាមេរិកនោះ កងទ័ពអ៊ុយក្រែន មិនត្រឹមតែប្រើប្រាស់ នៅក្នុងសមរភូមិ នៅទីក្រុងខាឃីវ ប៉ុណ្ណោះទេ ប៉ុន្ដែអ៊ុយក្រែន ក៏បានប្រើប្រាស់ វាយប្រហារ នៅតំបន់ដុនបាស (Donbas) នាភាគខាងកើត ប្រទេសផងដែរ។ ប៉ុន្ដែអ្វីជាការកត់សម្គាល់ គឺវាមានសមត្ថភាព បាញ់បានឆ្ងាយ និង មានអនុភាពខ្លាំង នៅក្នុងសង្រ្គាម។ បច្ចុប្បន្ន ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានចុះចាញ់នឹងក្រុមយុទ្ធសាស្ត្រទាំងមូលរបស់អ៊ុយក្រែន ប្រហែល៨០ភាគរយរួចមកហើយ៕