ខេត្តកំពង់ស្ពឺ ៖ ក្នុងឱកាសចុះជួបសំណេះសំណាល និងផ្តល់អំណោយដល់អតីតយុទ្ធជន និងនិវត្តន៍ជនប្រមាណ១៧០គ្រួសារ ដែលកំពុងរស់នៅក្នុងភូមិជ្រៃសែនជ័យ ឃុំតាំងសំរោង ស្រុកភ្នំស្រួច កាលពីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានធ្វើការព្រមានចាប់ខ្លួនអ្នកពាក់ព័ន្ធទាំងអស់ ដែលរំលោភបំពានយកដីអតីតយុទ្ធជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj05dzuA1FOgSYrp6o7wUUbuAbgUBUiK2qS2OHBM71KOQ_1Nz3u7bViSVKV4uwdKL8gacKpWAo_E1jETnLr_ZobXdCE2Tg_2Bk4o148e8s4ZD8n2fCuialDnmIVignzyDGDntEt4h3g7S9aL-4IoIwcKcaV87Z2Cxy6Y6A5AvSlCRddJ2ZTFa51Bw_b/s960/photo_2022-05-21_08-43-26.jpgលោក វ៉ី សំណាង មានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន បានកសាងឲ្យមាតុភូមិកម្ពុជា ទទួលបានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស តាមគោលនយោបាយ យុទ្ធសាស្ត្រចតុកោណ ប្រកបដោយប្រសិទ្ធិភាព ហើយប្រមុខរាជរដ្ឋាភិបាលស្រឡាញ់ និងយកចិត្តទុកដាក់ អតីតយុទ្ធជនយ៉ាងខ្លាំងរហូតបង្កើតជាសមាគមន៍ថែមទៀត ដើម្បីជួយទ្រទ្រង់ដល់ពួកគាត់ផងដែរ។ ជាមួយនោះវិស័យអតីតយុទ្ធជនត្រូវបានចាត់ទុកជាអាទិភាពទី១ ហើយផ្តួចផ្តើមបង្កើតចេញជាសមាគមអតីតយុទ្ធជនកម្ពុជា ដោយគំនិតផ្តួចផ្តើមរបស់ប្រមុខរាជរដ្ឋាភិបាល។ សមាគមនេះបង្កើតឡើងដើម្បីលើកស្ទួយជីវភាពរស់នៅ ស្វែងយល់សុខទុក្ខអតីតយុទ្ធជនកម្ពុជាគ្រប់រូប មិនតែប៉ុណ្ណោះក្រោមការដឹកនាំរបស់សម្តេចតេជោ ក៏បានទំនុកបម្រុងនូវសម្ភារ ថវិកា ដីធ្លី សេវារបបសន្តិសុខសង្គម (ប.ស.ស) ផ្តល់អាទិភាពវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ការតម្លើងប្រាក់បៀវត្ស និងគោលនយោបាយទំនុកបម្រុងជាច្រើនផ្សេងទៀត ដែលជាការលើកកម្ពស់តួនាទីអតីតយុទ្ធជនឲ្យសក្តិសមនិ ងគុណបំណាច់ចំពោះបុព្វហេតុជាតិ មាតុភូមិនាពេលកន្លងមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHrJ5W7Jj1vtV5qe1zdc3wQmfQvlxozgY9AtmmFCBtNLAKbHiBBrV9rIwZGhxx2wjcTz5aBvYTLMmD8IbhGHaPKwWrQJ5gHe2kou36dYOcUVwO3kFmEoaDqIxwQrmm6WUyqid2ma658GWIuyJQzxBpFv32xy8NF9az5bOuTDIlJFAFPmFglAWAOpu2/s1080/photo_2022-05-21_08-43-27%20(2).jpgលោកអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលបានធ្វើការសម្បទានដីទៅដល់អតីតយុទ្ធជន ដែលបានបញ្ចប់បេសកកម្មក្នុងបុព្វហេតុជាតិ មាតុភូមិ ដើម្បីឲ្យពួកគាត់បន្តសាងជីវភាពគ្រួសារទៅអនាគតបន្ថែមលើគោលរបបសោធននិវត្តន៍។ ចំពោះដីសម្បទានទាំងអស់នេះ ក៏មានដីចំនួនរបស់ពួកគាត់ត្រូវបានជនឱកាសនិយមមួយចំនួន បានរំលោភកាន់កាប់ ធ្វើកម្មសិទ្ធិដោយខុសច្បាប់ ហើយជាក់ស្តែងអតីតយុទ្ធជនមួយចំនួនបានបាត់បង់ដីសម្បទាននោះជាច្រើនហិកតា។ តែលោកមិនលើកលែងដាច់ខាតចំពោះបុគ្គលទាំងឡាយណាដែលរកឃើញថា មានជាប់ពាក់ព័ន្ធ ការកាន់កាប់លើដីអតីតយុទ្ធជនដោយខុសច្បាប់ ត្រូវតែប្តឹងចាប់ខ្លួនបញ្ជូនទៅតុលាការ ហើយយកដីនោះប្រគល់មកពួកគាត់វិញ ។ ចំណែក អាជ្ញាធរដែនដី និងមន្ត្រីជំនាញត្រូវពន្លឿននូវការដោះស្រាយ និងធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីជូនពួកគាត់ឲ្យបានឆាប់រហ័ស ៕