រាជធានីភ្នំពេញ ៖ រថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿង បើកមិនប្រយ័ត្នបានទាក់ខ្លោងទ្វារវត្តត្រពាំងឈូកបណ្តាលឲ្យដួងរលំគ្រាំង រងការខូចខាតទាំងស្រុង លុះកម្លាំងសមត្ថកិច្ច ចុះអន្តរាគមន៍ ធ្វើការឃាត់ខ្លួនអ្នកបើកបររថយន្តបង្ក ដើម្បីធ្វើការសួរនាំ ស្រាប់តែមេការក្រុមហ៊ុនរថយន្តក្រឡុកស៊ីម៉ងត៍នោះ បានបញ្ជាឲ្យបើករថយន្តបំបុកសមត្ថកិច្ច និងថែមទាំងរកវាយសមត្ថកិច្ចទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-0wirmMTcBDjaSkHePlDVsih1xnN6u1PrO7PvEnilcpjoBj10rc7bATzbfeWIPRViAHR4OqAht8oq7Twbz8HAVQLlzS0VNRMpFbs4eMDVuTv9BXN2e6OHDeq9lZAcRKYYZkhTJ6CSKG8Jaoz0NmtZdirE0J3ClK2BAX0zWVAsviJssrYRiOa4-Nff/s1280/photo_2022-05-21_08-14-24.jpgហេតុការណ៍ ដ៏ហួសចិត្តនេះ បានកើតឡើង កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ នៅចំណុចវត្តត្រពាំងឈូក ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តក្រឡុកស៊ីម៉ងត៍ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 5A – 2216 ធ្វើដំណើរឆ្លងកាត់ពីក្នុងវត្តត្រពាំងឈូក ហើយមិនប្រយ័ត្ន បានទាក់ជាមួយខ្លោងទ្វារវត្តបណ្តាលឲ្យដួលរលំរងការខូចខាតទាំងស្រុង។ ភ្លាមៗនោះ សមត្ថកិច្ច ក៏បានចុះមកដល់ចំណុចកើតហេតុ ដើម្បីឲ្យភាគីរថយន្តបង្កសម្របសម្រួលជាមួយព្រះសង្ឃ។ បែរជាតៃកុងរថយន្តបើកចេញពីកន្លែងកើតហេតុ បម្រុងរត់គេចខ្លួនមិនទទួលខុសត្រូវ ។ ភ្លាមនោះសមត្ថកិច្ច ក៏បានឃាត់រថយន្ត តែត្រូវបានមេការក្រុមហ៊ុនរថយន្តខាងបញ្ជាអោយតៃកុងរថយន្តបើកបុកសមត្ថកិច្ចម្នាក់ តែមិនរងរបួសនោះទេទើបបង្កការភ្ញាក់ផ្អើល តែម្តង។
ប្រភពបន្តថា បន្ទាប់មកមេការក្រុមហ៊ុនរថយន្តបង្កនោះបានចុះមករកវាយសមត្ថកិច្ចទៀតផង ទើបសមត្ថកិច្ចប្រើធម៌ក្តៅចាប់វាយខ្នោះ នាំខ្លួនយកទៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធី៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJkkOi59N30-Rp0B_aCzc28g7uBWT8Etl3C8qxf6M4O7-_Mo4i71lSqQ3TR7X0l3Wva8QwHIn8UjYRZ1XqQ0RdSky6THTlCfcHwb_TQAHSu-4ZI7Z18GMUGC_x_tO19A-q9poTU0PhujyxLwI7CNNHbbGl8VVMRiBT1xwfpPHdtsQ80_8tDz2EAwPN/s1080/photo_2022-05-20_20-24-50.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXhtOzx_4prmTDQnNNA7-IAeQU3cL_rYBSO3RV9b16bRDfMTqYTvodovTFTzMD-6HJyZY8pJZsthYpqftP89Y6-k-nBq3cVBOEDYUuV00r-oh6zz2mfpnH0t0Hso7nszl_wqP4Z3N_RBPieW7QKDezI2wvK5wlruWQiX7KZzxdHKG8z-8b_dbYUxrB/s1080/photo_2022-05-20_20-24-49.jpg