រាជធានីភ្នំពេញ ៖ បញ្ហាសំរាម វាមិនរឿងថ្មីទេ ដែលបងប្អូនប្រជាពលរដ្ឋខ្មែរយើងមួយចំនួនបោះចោល ទំនើងចិត្ត គ្មានសណ្តាប់ នៅតាមទីសាធារណៈ ទីប្រជុំជន កន្លែងកម្សាន្តនានា ជាពិសេស នៅពេលមានពិធីបុណ្យជាតិ ឬកម្មវិធីជួបជុំអ្វីមួយ។បញ្ហាសំរាមនេះ សកម្មជនការពារធនធានធម្មជាតិ គឺលោក តាន់ គីមសួរ បានរិះគន់ថា អាជ្ញាធរមូលដ្ឋាន ដើរតួនាទីសំខាន់បំផុតក្នុងការគ្រប់គ្រងសំរាម បើពុំនោះទេ បងប្អូនខ្មែរយើងមួយចំនួននៅតែបន្តធ្វើនូវទង្វើ ដែលមិនថ្លៃថ្នូរនេះដដែល។May be an image of outdoors
យោងតាមគណនីហ្វេសប៊ុករបស់លោកតាន់ គីមសួរ ដែលបង្ហោះសំណេរនៅមុននេះបន្តិច មានខ្លឹមសារថា «ដរាបណាអាជ្ញាធរ ឬគណៈកម្មាធិការមូលដ្ឋាន នៅតែមិនយកចិត្តទុកដាក់ទៅលើការគ្រប់គ្រងរឿងនេះទេ បងប្អូនខ្មែរយើងដែលមានមារយាទអន់ៗមួយចំនួននៅតែបន្តធ្វើនូវទង្វើដែលមិនថ្លៃថ្នូរនេះដដែលៗ។ សូមថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី និងខេត្តរាជធានីផ្សេងៗទៀតយកចិត្តទុកដាក់លើបញ្ហានេះផង នេះគឺជាមុខមាត់ជាតិ»៕May be an image of outdoorsMay be an image of outdoors