រដ្ឋធានីហ្សាការតា៖ នៅទីបំផុត រដ្ឋាភិបាលឥណ្ឌូណេស៊ី កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ បានសម្រេចលុបចោលនូវការហាមឃាត់ការនាំចេញដូងប្រេងទាំងអស់ ក្រោយការដាក់បម្រាម កាលពីថ្ងៃទី២៨ ខែមេសា ដោយសារតែវិធានការដ៏តឹងរ៉ឹងនេះ បានបង្កឲ្យមានការខាតបង់ កាន់តែធ្ងន់ធ្ងរឡើង ដល់សេដ្ឋកិច្ចរបស់ប្រទេសអាស៊ានមួយនេះ។

សារព័ត៌មានថៃ The Nation បានចេញផ្សាយ កាលពីថ្ងៃទី២០ ខែឧសភា ដោយដកស្រង់ប្រភពពី The Jakarta Post យកមកចុះផ្សាយ ថា រដ្ឋាភិបាល មិនបានទទួលស្គាល់ អំពីបញ្ហានេះទេ ប៉ុន្តែគោលនយោបាយមួយនេះ មិនបានធ្វើឲ្យមានស្ថិរភាពដល់តម្លៃប្រេង សម្រាប់ចម្អិនម្ហូបអាហារ ហើយភាគច្រើន តម្លៃថេរ ត្រឹមតែ៩៦សេនដុល្លារអាមេរិក ក្នុងមួយលីត្រ ដែលស្មើនឹងពាក់កណ្តាល នៃតម្លៃទីផ្សារសេរី។

វិធានការប្រឆាំងនឹងទីផ្សារនេះ បានធ្វើឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ឧស្សាហកម្មដូងប្រេង ហើយវាបានខាតបង់ប្រាក់ចំណូលរបស់រដ្ឋាភិបាល និង ចំណូលពីការនាំចេញ ហើយកាត់បន្ថយប្រាក់ចំណូលរបស់កសិករ ចន្លោះពី៥០ទៅ៧០ភាគរយ ព្រមទាំងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កម្មកររាប់លាននាក់។ ឥណ្ឌូណេស៊ី កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ បានហាមឃាត់ដល់ការនាំចេញប្រេង សម្រាប់ចម្អិនអាហារ ។

បញ្ហាគឺថា ឥណ្ឌូណេស៊ី ជាប្រទេសផលិតដូងប្រេងដ៏ធំបំផុតរបស់ពិភពលោក តែប្រទេសនេះបានប្រើប្រាស់ ត្រឹមតែប្រហែល១ភាគ៣ នៃផលិតកម្មរបស់ខ្លួន ដែលកាលពីឆ្នាំមុន ផលិតបាន សរុបជាង៤៧លានតោន៕Indonesia To Lift Ban On Palm Oil Exports From May 23 | World News » NLC