Marilyn Monroe គឺជាតារាសម្ដែងស្រីសិចស៊ី និងជាតារាម៉ូដែលជនជាតិអាមេរិកដ៏ល្បីល្បាញមួយរូប ដែលមានឈ្មោះដើមថា Norma Jean Mortenson កើតនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ១៩២៦ ក្នុងទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក ។ ហើយជុំវិញនៃការផ្លាស់ប្ដូរឈ្មោះរបស់ Marilyn Monroe នេះផងដែរ ក៏ត្រូវបានគេដឹងថា ដោយសារតែនាងមិនពេញចិត្តជាមួយនឹងឈ្មោះកំណើតរបស់ខ្លួន ព្រោះឈ្មោះនេះធ្វើឱ្យនាងមានអារម្មណ៍ថានាងប្រៀបបានដូចជា “ក្មេងស្រីអ្នកបំរើ” យ៉ាងដូច្នេះដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9uYYganxB_vGrH0Y5f8VcWJpWOf8kDI84NVqO0G3dKoGUeBaV0Mdqa9f1Yy7GigUE8QVz1G22JjJ0FLORW04QKg8l6Z5h9BtW1pKgYakYqD-RSjCkcIw3C2it8OVN9etXLHBY-9f9_Dwi7kHKvnh5Dv5aRtVtiZAcZ7o-Qw-MuIrU0kZDibgwvqcf/s838/photo_2022-05-18_13-34-31.jpg

ថ្វីត្បិតតែមានកេរ្តិ៍ឈ្មោះល្បីល្បាញពិតមែន ក៏ប៉ុន្តែតារាស្រីខាងលើ ក៏ធ្លាប់បានជួបប្រទះនូវបញ្ហាលំបាកក្នុងជីវិតជាច្រើនពីមុនមក ។ ជាក់ស្តែង កាលពីនាងនៅក្មេង នាងត្រូវបានម្តាយបោះបង់ចោល ហើយត្រូវរស់នៅក្នុងមណ្ឌលកុមារកំព្រា។ នៅពេលពេញវ័យ នាងត្រូវបានឆ្លងកាត់ជីវិតអាពាហ៍ពិពាហ៍ដែលមិនសមប្រកបចំនួនបីលើកដូចជា ជាមួយ លោក James Dougherty , លោក Joe DiMaggio និង លោក Arthur Miller ហើយក្រោយមកទៀត នាងក៏ត្រូវបានធ្លាក់ខ្លួនក្លាយជាមនុស្សញៀនស្រា និងថ្នាំញៀនទៀតផង ។What Separates Netflix's New Marilyn Monroe Documentary From the Rest |  Vanity Fair

ជីវិតជាសម្ដែងរបស់ Marilyn Monroe ចាប់ផ្ដើមទទួលបានប្រជាប្រិយភាព និងភាពល្បីល្បាញខ្លាំង តាមរយៈការសម្ដែងក្នុងរឿងបែបស្រើបស្រាល ក៏ដូចជាថតរូបអាក្រាតកាយ រហូតឈ្មោះរបស់នាងក្លាយជានិមិត្តសញ្ញានៅក្នុងឧស្សាហកម្មភាពយន្តអាសអាភាស ក្នុងទសវត្សរ៍ឆ្នាំ ១៩៥០ និងដើមទសវត្សរ៍ឆ្នាំ ១៩៦០ ។ លើសពីនេះទៅទៀតនាងក៏ជាតារាសម្តែងស្រីដែលអាចរកចំណូលបានច្រើនជាងគេអស់ ក្នុងរយៈពេលមួយទសវត្សរ៍។ ដោយនៅក្នុងខ្សែភាពយន្តនីមួយៗរបស់នាងអាចរកចំណូលបានរហូតដល់ទៅ ២00 លានដុល្លារ ។ សូមបញ្ជាក់ថា ២00 លានដុល្លារកាលនោះ ស្មើរនឹង ២ពាន់លានដុល្លារនាពេលបច្ចុប្បន្ន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHWe-Ql5D0zWr_gYLw-_SPagS0aR33N5jlO7vaQIfJhcInQ2RVv6ztASwFAi_ViQLfPKCjpHjMfU43BaVXqaanKgqzxwgQxVCAFXgukaBRe5MPB8yG5Je_n7T7ntAnQ-UE09TJJ0F4LWwy0NlfFb1lsAhbkGk_yW05kbUhUKHwmyTwpcZhrYCr28g4/s1000/photo_2022-05-18_13-34-52.jpg

កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ ១៩៦២ មានរឿងរ៉ាវដែលធ្វើឱ្យមនុស្សទស្សនិកជនទូទាំងពិភពលោកទាំងមូលមានការតក់ស្លុត និងរន្ធត់ចិត្តជាខ្លាំង ក្រោយពេលដឹងដំណឹងថាតារាសម្ដែងស្រី Marilyn Monroe បានទទួលមរណភាពនៅក្នុងវ័យ ៣៦ឆ្នាំ ។ សាកសពរបស់
នាងត្រូវបានគេប្រទះឃើញនៅព្រឹកព្រលឹម ថ្ងៃអាទិត្យ ទី៥ ខែសីហា នៅក្នុងផ្ទះលេខ ១២៣០៥ ក្នុងសង្កាត់ Brentwood ជាយក្រុងក្នុងតំបន់ Westside នៃទីក្រុង Los Angeles រដ្ឋ California ។ ហើយកាលនោះ ត្រូវបានប៉ូលីសសន្និដ្ឋានថា នាងត្រូវបានស្លាប់ដោយសារតែការប្រើប្រាស់ថ្នាំងុយដេកលើសកម្រិត ។

ជាមួយគ្នានេះ កាសែត New York Times បានធ្វើសេចក្ដីរាយការណ៍អំពីការស្លាប់របស់ Marilyn Monroe ថា ” នៅជាប់គ្រែរបស់ Marilyn Monroe ត្រូវបានគេរកឃើញមានថ្នាំងងុយដេកចំនួន ១៤ ដប ព្រមទាំងមានថ្នាំមួយចំនួនទៀតនៅលើតុជិតគ្រែដេករបស់នាងផងដែរ”។A Marilyn Monroe Biopic Will Be Netflix's First NC-17 Movie

យ៉ាងណាមិញជុំវិញនៃការស្លាប់របស់តារាសម្ដែងស្រីរូបនេះ ត្រូវបានគេធ្វើកោសល្យវិច័យរកឃើញនូវមូលហេតុពីរផ្សេងគ្នា ដោយរបាយការណ៍ធ្វើកោសល្យវិច្ច័យឆ្នាំ ១៩៦២ បានបង្ហាញថា នាងបាន “ធ្វើអត្តឃាត” ។ ខណៈពេលដែលរបាយការណ៍ក្នុងឆ្នាំ ១៩៨២ បាននិយាយថា នាងបានស្លាប់ដោយសារតែ “ការប្រើប្រាស់ថ្នាំហួសកម្រិត” ។

ទោះជាយ៉ាងណាក៏ដោយ រឿងរ៉ាវដ៏ខ្មៅងងឹតនៃការស្លាប់របស់តារាសម្ដែងស្រីរូបខាងលើ នៅតែមានការស៊ើបអង្កេត និងជាមួយភាពចម្រូងចម្រាស់ជាច្រើន បើទោះបីជាតារាសម្ដែងស្រី Marilyn Monroe បានស្លាប់កន្លងផុតទៅជាច្រើនឆ្នាំទៅហើយក្ដី ។

ជាមួយគ្នានេះដែរការស្លាប់ដ៏អាថ៌កំបាំងរបស់ Marilyn Monroe ត្រូវបានអ្នកនិពន្ធជាច្រើនយកមកបំផុសគំនិតក្នុងរឿងប្រលោមលោក ភាពយន្ត និងកម្មវិធីទូរទស្សន៍ជាច្រើនរាប់មិនអស់ផងដែរ ។

យ៉ាងណាមិញករណីនៃការស្លាប់របស់តារាសម្ដែងស្រី និងជាតារាម៉ូដែល Marilyn Monroe នៅតែបន្តជាករណីអាថ៌កំបាំងដែលគ្មាននរណាម្នាក់អាចធ្វើការបកស្រាយបានដដែលរហូតមកទល់ពេលបច្ចុប្បន្ននេះ ៕