ប្រទេសថៃ៖ មហាជនច្បាស់ជាបានស្គាល់ជាមួយនឹងតារាស្រីរូបស្រស់ Ying Rhatha ដែលនាងបានធ្វើឱ្យមហាជនពិតជាមានការភ្ញាក់ផ្អើល និងចូលរួមអបអរជាមួយនឹងការចូលរោងការបន្ទាប់ពីតារាស្រីរូបនេះ បានភ្ជាប់ពាក្យ និងចុះអេតាស៊ីវិលជាមួយនឹងលោក Tulyatep កាលពី ២០២០ កន្លងទៅនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Kapook។

កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះតារាស្រី Ying Rhatha បានដឹកដៃគូស្នេហ៍លោក Tulyatep ចូលរោងការ បន្ទាប់ពីអ្នកទាំងពីរបានពន្យាពេលអស់រយៈពេលជិតមួយឆ្នាំ ព្រោះតែវិបត្តនៃជំងឺកូវិដ- ១៩ រីករាលដាលខ្លាំង។ ទន្ទឹមនឹងនេះផងដែរ នៅក្នុងពីធីអាពាហ៍ពិពាហ៍មួយនេះក៏បានអញ្ជើញញាតិមិត្តជាច្រើននាក់ ជាពិសេសមិត្តរួមសិល្បៈជាច្រើនកុះករ ក្នុងការចូលរួមជូនពរនៃថ្ងៃមង្គលមួយរបស់គូស្នេហ៍ទាំងពីរ ក្រឡេកទៅមើលកូនកំលោះកូនក្រមុំពិតជាស័ក្តិសមនឹងគ្នា និងមានភាពស្រស់ស្អាតជាខ្លាំងក្នុងសម្លៀកបំពាក់ប្រពៃណីរៀបការដ៏អធិកអធមដែលពួកគេបានរង់ចាំអស់រយៈពេលជាយូរណាស់មកហើយ ទម្រាំដល់ថ្ងៃពិសេសមួយនេះ រហូតបានធ្វើឱ្យតារាស្រីយើងដល់ថ្នាក់បង្ហូរទឹកភ្នែកដោយក្ដីរំភើបជាខ្លាំង។

យ៉ាងណាមិញមហាជនបន្ទាប់ពីទទួលបានដំណឹងល្អមួយនេះហើយពួកគេពិតជាត្រេកអរជំនួសអ្នកទាំងពីរជាខ្លាំង ហើយក៏ជូនពរក្នុងថ្ងៃពិសេសនេះឱ្យពួកគេស្រឡាញ់គ្នាជារៀងរហូត៕ ប្រភព៖ Kapook