តៃវ៉ាន៖ រឿងរ៉ាវដ៏ក្តៅគគុកនៅក្នុងពិភពអនឡាញ បន្ទាប់ពីគេហទំព័រហ្វេសប៊ុករបស់ស្ថានីយ៍ប៉ូលីសមួយកន្លែង បានបង្ហោះសារវាយប្រហារមន្ត្រីប៉ូលិសស្រីម្នាក់ ដែលគេអះអាងថាបានធ្វើឱ្យខូចឈ្មោះប៉ូលីសទូទៅ ដោយសារតែនាងចូលចិត្តថតរូប  Selfie ហើយបានបង្ហោះឃ្លីបរាំបង្គោល (pole dancing) បែបស៊ិចស៊ីចូលទៅក្នុង IG ផ្ទាល់ខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មា​ន Sanook។

ទាក់ទងនឹងករណីខាងលើនេះផងដែរបានកើតឡើងក្រោយពីមន្ត្រីស្ថានីយ៍ប៉ូលិស Luzhou នៃទីក្រុង New Taipei ក្នុងតៃវ៉ាន់ បានធ្វើការបង្ហោះនូវសាររិះគន់ទៅលើប៉ូលិសស្រីដ៏ស្រស់ស្អាតម្នាក់មានឈ្មោះថា Xiao Su Yi ទាក់ទងនឹងការបង្ហោះឃ្លីបវីដេអូនៃការរាំបង្គោល ព្រមទាំងស្លៀកពាក់ស៊ិចស៊ី និងពេលខ្លះនាងរាំក្នុងស្លៀកពាក់ឯកសណ្ឋានជាប៉ូលិសក៏មាន ហើយផុសឃ្លីបវីដេអូនេះចូលក្នុងបណ្ដាញសង្គម IG របស់ខ្លួនជាញឹកញាប់។ ក្នុងនោះការបង្ហាញនូវភាពស៊ិចស៊ី និងភាពស្រស់ស្អាតមួយនេះក៏បានធ្វើឱ្យ Xiao Su Yi កាន់តែមានភាពល្បីល្បាញរហូតមានអ្នក Follow ដល់ទៅ ១២.៩ ម៉ឺននាក់នៅលើ IG ព្រោះការរាំបង្គោលនេះដែរ ក្នុងពេលបច្ចុប្បន្នវាជាសិល្បៈមួយដែលកំពុងទទួលបានការពេញនិយមជាខ្លាំងពី សំណាក់តារាស្រីល្បីមួយចំនួន ដែលចូលចិត្តរាំ និងការហាត់ប្រាណ។

ទោះជាយ៉ាងណាក៏ដោយទង្វើមួយនេះពិតជាបានធ្វើឱ្យមន្ត្រីស្ថានីយ៍ប៉ូលិសមិនមានការពេញចិត្តនោះទេ រហូតបានបង្ហោះសារ ដោយមិនបានបញ្ចេញចំឈ្មោះរបស់នាងនោះទេ ដោយក្នុងសារនោះបានរៀបរាប់ថា” មានប៉ូលិសស្រីម្នាក់កំពុងតែទទួលការចាប់អារម្មណ៍ និងគាំទ្រជាខ្លាំង ក្រោយពីនាងបានបង្ហោះឃ្លីបវីដេអូមិនសមរម្យ និងមិនស័ក្តិសមជាប៉ូលិស ដែលធ្វើឱ្យខូចឈ្មោះប៉ូលិសទាំងអស់ ដោយនាងបញ្ចេញសកម្មភាព រាំបង្គោល ដើម្បីតែភាពល្បី និងមិនបានគិតពីផលប៉ះពាល់នៃការងារ ក្នុងនោះបើគេរកឃើញថានាងផុសរូប និងបញ្ចេញសកម្មភាពនេះក្នុងពេលធ្វើការ នាងនិងត្រូវផាកពិន័យទៅតាមផ្លូវច្បាប់”។

យ៉ាងណាមិញ Xiao Su Yi នាងបានចេញមកបកស្រាយថាខ្លួនមិនដែលយកម៉ោងធ្វើការមកលេងក្នុងបណ្ដាញសង្គមនោះទេ ហើយប្រសិនបើអ្នកណាមិនពេញចិត្ត ក៏ប្លុកចេញទៅ នោះអ្នកនឹងមិនបានឃើញនូវអ្វីដែលមិនចង់ឃើញ ព្រមទាងបានសុំទោសចំពោះអ្នកដែលមិនពេញចិត្តនូវឃ្លីបវីដេអូរបស់នាងទាំងអស់៕ ប្រភព៖ Sanook