អ្នកណាៗក៏ធ្លាប់ជួបបញ្ហានៅក្នុងជីវិតដែរ ប៉ុន្តែប្រសិនបើអ្នកមិនចេះគ្រប់គ្រងអារម្មណ៍ ធ្វើឱ្យកម្រិតស្រ្តេសតានតឹងកាន់តែខ្លាំង វានឹងបង្កគ្រោះថ្នាក់ដល់សុខភាព ពិតណាស់នៅពេលដែលអារម្មណ៍អវិជ្ជមានដូចជាការ ថប់បារម្ភ អស់កម្លាំង កំហឹង ភាពភ័យខ្លាច… ក្លាយជាធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ អ្នកគួរតែចាប់ផ្តើមសង្កេតមើល នេះបើយោងទៅតាមគេហទំព័រព័ត៌មានវេជ្ជសាស្រ្តរបស់សហរដ្ឋអាមេរិក ‘Prevention.com’បានបង្ហាញអំពីរោគសញ្ញាមួយចំនួនទាក់ទងនឹងជំងឺស្ត្រេស សូមកុំអើពើរ៖How to Turn Stress into a Growth Opportunity | Lead Read Today | Lead Read  Today

. ឧស្សាហ៍មាស់ស្បែក ៖ ការសិក្សារបស់ជនជាតិជប៉ុន បានរកឃើញថា អ្នកដែលស្ត្រេសញឹកញាប់ ងាយនឹងកើតជំងឺរមាស់រ៉ាំរ៉ៃទ្វេដង ។ភាពតានតឹងផ្លូវចិត្តដូចជាការថប់បារម្ភ ការមិនសប្បាយចិត្តនឹងធ្វើឱ្យសរសៃប្រសាទសកម្ម ធ្វើឱ្យកម្រិតអរម៉ូនប្រែប្រួល បណ្តាលឱ្យមានកើតជាការរមាស់នៅលើស្បែក ជំងឺរលាកស្បែក និង កន្តួលក្រហមជាដើម។
. ឧស្សាហ៍រលាកអញ្ចាញធ្មេញ និង ពងបែកមាត់ ៖ នៅពេលដែលកម្រិត cortisol (អរម៉ូនស្ត្រេស) កើនឡើង ប្រព័ន្ធភាពស៊ាំត្រូវបានបំផ្លាញ ខណៈពេលដែលបាក់តេរីនៅក្នុងមាត់នឹងជ្រាបចូលទៅក្នុងអញ្ចាញធ្មេញ ងាយបង្កទៅជាជំងឺរលាក ឬការពងបែកមាត់ជាញឹកញាប់ ។
បញ្ហាស្បែកមុខ ៖ ការគិតច្រើន បារម្ភច្រើន ជាមូលហេតុធ្វើឱ្យឡើងមុន ជាំ អុចខ្មៅ និង បញ្ហាដទៃដែលកើតឡើងនៅលើស្បែកមុខ ។យកល្អអ្នកគួរតែថែរក្សាស្បែក ហើយលាបឡេឱ្យបានហ្មត់ចត់ ដើម្បីកុំឱ្យស្បែកស្ងួត។ វិធីមួយទៀតគឺប្រើថ្នាំបំបាត់មុន ដែលអាចរកទិញបានយ៉ាងងាយស្រួលនៅឱសថស្ថានដោយមិនចាំបាច់មានវេជ្ជបញ្ជាពីវេជ្ជបណ្ឌិត។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើវាមិនប្រសើរឡើងបន្ទាប់ពីពីរបីសប្តាហ៍ វាត្រូវបានណែនាំឱ្យទៅជួបគ្រូពេទ្យជំនាញខាងសើស្បែកដើម្បីព្យាបាលមុនដំណាក់កាលដំបូង។
. dysmenorrhea ធ្ងន់ធ្ងរ៖ យោងតាមការសិក្សារបស់សាកលវិទ្យាល័យ Harvard ស្ត្រីដែលមានស្ត្រេសធ្ងន់ធ្ងរគឺទំនងជាមករដូវច្រើនជាងអ្នកដែលចេះគ្រប់គ្រងអារម្មណ៍របស់ពួកគេ ក្នុងករណីខ្លះក៏អាចមករដូវច្រើនដងក្នុងមួយខែក៏មាន។
ដូច្នេះហើយ បើអ្នកមានអារម្មណ៍ថា អ្នកកំពុងតែប្រឈមនឹងបញ្ហាស្រ្តេស អ្នកគួរតែព្យាយាមសម្រាក បន្ថយការគិត ស្វែងរកការហាត់ប្រាណ បើមិនមានភាពធូរស្រាយគួរទៅពិភាក្សាជាមួយគ្រូពេទ្យដើម្បីរកដំណោះស្រាយ៕Stress Management - RECAP