រាជធានីភ្នំពេញ៖ អគ្គិសនីកម្ពុជា បានចេញសេចក្ដីជូនដំណឹង នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ នេះ ថា ករណីដាច់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅតំបន់មួយចំនួននៅស្រុកអង្គឈ្នួល ខេត្តកណ្ដាល ដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី១២ (GS12-F4) មូលហេតុបណ្តាលមកពីមានបាតុភូតរន្ទះបាញ់ដាច់ខ្សែបណ្តាញតង់ស្យុងមធ្យម (MV) ។
អគ្គិសនីកម្ពុជា បានឲ្យដឹងថា ករណីនេះ បានដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន នៅឃុំបែកចាន និងឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។ ជាមួយគ្នានោះ អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅបន្ទប់ភ្លើងលេខP3857 ,P2326 និងP3314 ដើម្បីឲ្យក្រុមការងារបច្ចកទេសធ្វើការរំកិលបង្គោលខ្សែបណ្ដាញតង់ស្យុងមធ្យម(MV) ដែលមានទីតាំងស្ថិតនៅ៖ (១)សង្កាត់ទឹកថ្លា សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (២) សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

អគ្គិសនីកម្ពុជា បញ្ជាក់ថា អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១៣ និង០០នាទីរសៀលថ្ងៃនេះ៕