ការបែកញើសក្លៀកហួសប្រមាណ បង្កើតទៅជាក្លិនក្លៀកមិនល្អ បណ្តាលឱ្យមានភាពមិនស្រណុកស្រួល និង ជាឧបសគ្គសម្រាប់ស្ត្រីក្នុងជីវិតសង្គមប្រចាំថ្ងៃ ។មនុស្សមួយចំនួនបានស្វះស្វែងរកគ្រប់វិធី ធ្វើយ៉ាងណាដើម្បីបំបាត់ក្លិនអាក្រក់ទាំងនោះបាន ។ជម្រើសភាគច្រើន ពួកគេបានរើសយកគ្រឿងសម្អាងបំបាត់ក្លិនក្លៀក ដើម្បីជាដំណោះស្រាយ ប៉ុន្តែមានចចាមអារ៉ាមថា ការប្រើគ្រឿងសម្អាងបំបាត់ក្លិនក្លៀក មានហានិភ័យបង្កឱ្យកើតជាជំងឺមហារីកសុដន់?
ថ្មី ៗនេះ បើតាមការស្រាវជ្រាវពី FASEB បានបង្ហាញថា ការប្រើគ្រឿងសម្អាងកម្ចាត់ក្លិនក្លៀកដែលមានធាតុផ្សំជាសារធាតុអំបិលអាលុយមីញ៉ូម ពិតជាអាចប្រឈមនឹងការវិវត្តន៍ទៅជាជំងឺមហារីកសុដន់ពិតប្រាកដមែន ។លោក Toshihisa Ishikawa សាស្ត្រាចារ្យមកពីនាយកដ្ឋានវិស្វកម្មជីវម៉ូលេគុលនៃវិទ្យាស្ថានបច្ចេកវិទ្យាតូក្យូ និងជាន់ខ្ពស់បាននិយាយថា អំបិលអាលុយមីញ៉ូម ជាជើងឯកផ្នែកបំបាត់ក្លិន ទប់ស្កាត់ញើស ប៉ុន្តែវាត្រូវបានគេយកទៅប្រើប្រាស់ និងលាបនៅលើក្លៀក ។ ក្លៀកជាតំបន់គួរឱ្យប្រុងប្រយ័ត្នខ្លាំង ព្រោះវាងាយរងផលប៉ះពាល់ជាពិសេសតែម្តង ដូច្នេះវាជារឿងសមហេតុផលបំផុត ដែលគេត្រូវតែគិត និង ចោទសួរអំពីបញ្ហាសុវត្ថិភាព នៃការប្រើអំបិលអាលុយមីញ៉ូមដែលមានបង្កប់ក្នុងផលិតផលសំអាងបំបាត់ក្លិនញើស ប្រើជាប្រចាំរាល់ថ្ងៃ នៅតំបន់ក្លៀកនោះ។
ជាយោបល់ល្អ យើងគួរតែចេះប្រុងប្រយ័ត្ន ដោយត្រូវជ្រើសរើសផលិតផលបែបធម្មជាតិ ឬផលិតផលណាដែលគ្មានជាតិអាលុយមីញ៉ូម ដែលអាចជួយបំបាត់ក្លិន តែមិនបិទបង្រួមរន្ធបង្ហូរញើស និង មិនប៉ះពាល់ដល់សុខភាពសុដន់៕Natural deodorants: The chemical-free way to fight odour | The Independent  | The Independent