រាជធានីភ្នំពេញ ៖ បងប្អូនប្រជាពលរដ្ឋមួយចំនួនជាម្ចាស់យានយន្ត ដែលមានផ្លាកលេខទម្រង់ខ្លី ហើយចង់ប្តូរយកផ្លាកលេខទម្រង់វែង ដែលកំពុងពេញនិយមខ្លាំងនាសព្វថ្ងៃនេះ ប៉ុន្តែមិនដឹងជាប្តូរតាមវិធីណា និងមានឯកសារព័ន្ធអ្វីនោះ។ ពេលនេះ អស់បារម្ភហើយ គ្រាន់តែអ្នកមានឯកសារទាំង៥នេះ ។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ផ្លាកលេខទម្រង់ខ្លី អាចស្នើប្តូរយកផ្លាកលេខទម្រង់វែងបាន ដោយតម្រូវឲ្យម្ចាស់យានយន្តមានឯកសារ រួមមាន៖ ប័ណ្ណសម្គាល់យានយន្ត (ច្បាប់ដើម) , អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ចម្លង ដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច), ផ្លាកលេខ ដែលស្នើសុំប្តូរ, ពាក្យស្នើសុំ (បិទលេខតួ-ម៉ាស៊ីន ជាក់ស្ដែង), វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)។

ចំពោះ កម្រៃសេវាប្តូរយកផ្លាកលេខទម្រង់វែងសម្រាប់រថយន្តធុនតូច ឬធុនស្រាល(ផ្លាកលេខរាជធានី-ខេត្ត)៖ ផ្លាកលេខម្ខាង តម្លៃ ១២០.០០០ រៀល និងផ្លាកលេខ១គូ តម្លៃ ១៨០.០០០ រៀល។ សម្រាប់ព័ត៌មានលម្អិតទំនាក់ទំនងលេខទូរស័ព្ទ (Hotline)៖ 1275៕May be an image of text