ខេត្តព្រះវិហារ ៖ នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងថ្នាក់ដឹកនាំខេត្តជាច្រើនរូបទៀត បានអញ្ជើញចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំបំផុត ចំពោះគ្រួសារកញ្ញា សុវត្ថិឌី ធារិកា ដែលលោកឪពុក-ម្ដាយជាទីស្រឡាញ់ ដោយគ្រោះថ្នាក់ចរាចរណ៍នៅស្រុកឆែប ខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7bZFoik-v-FXVaSiT4lbPMeaIDYKVRkBioK6LJN9ujBD21o6WgN7Zgr00iMZroqq7Rkaf3BtcP0JJ66n7yZMWccIASwGeEWnxpn6hoklp7XnNWBAM732uXvqcF9JD3NFQkt9h9iO9dsHlzxrF7e0pobuq4AAAzUfp09kZ8CXkLMVK1Z8W8FuzCBan/s1080/photo_2022-05-19_14-37-13.jpgនៅក្នុងឱកាសដ៏សែនក្រៀមក្រំនេះឯកឧត្តម ប្រាក់ សុវណ្ណ និងលោកស្រី ព្រមទាំងសហការី បានសម្ដែងនូវការចូលរួមសោកស្ដាយជាពន់ពេក ចំពោះឧបទ្ទវហេតុដែលបានកើតឡើង បណ្តាលឱ្យបាត់បង់ឪពុកម្ដាយជាទីស្រឡាញ់ របស់កញ្ញា សុវត្ថិឌី ធារិកា ដែលតែងអប់រំទូន្មានប្រៀនប្រដៅកូនចៅ ឱ្យដើរតាមគន្លងធម៌ ក្លាយជាកុលបុត្រ កុលធីតាល្អសម្រាប់សង្គមជាតិ។
ឯកឧត្តមអភិបាលខេត្តព្រះវិហារ និង ព្រមទាំងសហការី បានលើកហត្ថបួងសួងឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធសពលោកឪពុក-ម្តាយ របស់កញ្ញា សុវត្ថិឌី ធារិកា សូមបានដល់សុគតិភពកុំបីឃ្លៀងខ្លាតឡើយ។ ជាមួយគ្នានោះដែរ ឯកឧត្តម ប្រាក់ សុវណ្ណ និងថ្នាក់ដឹកនាំខេត្តព្រះវិហារ បានចូលរួមបច្ច័យបុណ្យសពចំនួន១០លានរៀលផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC5iDo0T-Gq6i-l7lWF4Iraw7T1nMFhYBB2BQd0CdcAh70LpoWd_aT8tlhS8NEX6E9Hl5ep3TraGYnfr68kMWUlpUC5rYrFgIWakFAW6m3JQJ1sO7iYotbFG2lRbnsqAHYfMuACY4S19Q3qr1PxRXrOO-D97hmj5sMGAji_N2YdMF4flXZesis72j0/s1080/photo_2022-05-19_14-37-14.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-gkEmlORMX-CNqdHYbjaZMSoH7lDZXTnQjp2M4jkRfCwyvB1gnnKEY-4mWhQ3V4fuxwboXa16496yMKSgEXZntOqIkt5GC540gFE1LnvjqivOktiMrnNZHIUjYbbGVUzybfLPuKqulOosDZIdA9OM_bEdNGAywa0QMQgsg6g-0ZUGulb7YrY3VFSD/s1080/photo_2022-05-19_14-35-42.jpg