ខេត្តសៀមរាប ៖ សួនរុក្ខជាតិអង្គរ ដែលជាប្រភេទរមណីយដ្ឋានកែច្នៃ ទំហំជាង១៥ហិកតារ ក្នុងក្រុងសៀមរាប ដែលមានលក្ខណៈពិសេសលើសសួនកំសាន្តដទៃទៀត នៅក្នុងប្រទេសកម្ពុជា បានបើកសម្ពោធជាផ្លូវការហើយ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ លោកជា សុផារ៉ា លោកជំទាវបណ្ឌិតសភាចារ្យ ភឿងសកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអគ្គនាយកនៃអាជ្ញាធរជាតិអប្សរា ព្រមទាំងអភិបាលខេត្តសៀមរាប ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGYPnhPoCLCz9n5LfuaTXvhE0g2Ji7mxVUPLTt8PcdSrqMjjrCx_IaniJDDFgtBLZOJxtumZDfT1MBOnm_8NMpEDclW2X4axUfA-JsT7tQ3000sQLLRnLl0j7VtncjOKTwOqmhAKtEyaEoxSb4EnjPwQsE2y2mvy9R23atIebL_L8RJMLKEskkvKuN/s800/photo_2022-05-19_13-51-41%20(4).jpgលោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា បានថ្លែងដោយមោទនភាព នៅក្នុងឱកាសបើកសម្ពោធជាផ្លូវការសួនរុក្ខជាតិអង្គរនោះថាក្នុងរយៈពេល ១ខែ ឬ១ខែកន្លះ បន្ទាប់ពីបើកសម្ពោធជាផ្លូវការនេះ គឺអាជ្ញាធរអប្សរានឹងបើកឱ្យ សាធារណជនបានចូលទៅទស្សនាដោយឥតគិតថ្លៃ ។បន្ទាប់ពីនោះ គឺមានការលក់សំបុត្រ ឱ្យភ្ញៀវចូលទស្សនាសួនរុក្ខជាតិអង្គរក្នុងតម្លៃមួយដ៏សមរម្យដើម្បីបានថវិកា យកទៅថែរក្សានិងអភិវឌ្ឍន៍សួននេះ ឱ្យកាន់តែប្រសើរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPAM8ugyVmk3RgNelC_rwX2wmKRR6PhGzc4SlNjLBlNLMYAPWy943QnuAWX53A_fpCsa76bHGSH3c7q_CP5n5ZGyXF0pfnn8Qm1deuwd7nLmX-S6bj9_W-FxwzT69IAyJ1pNJgBnIHSZQ78ec_t1x1v4OAOiG2ZXZQS-pCkWVXtnO1V4VQ4Mk01KJx/s1280/photo_2022-05-19_13-51-40.jpgសូមបញ្ជាក់ថា សួនរុក្ខជាតិអង្គរជារមណីយដ្ឋានកៃច្នៃនៅក្នុងក្រុងសៀមរាប មានដាំរុក្ខជាតិចម្រុះរាប់ម៉ឺនដើម នៃពូជជាង៥០០ប្រភេទ ដូចជាដើមផ្កា ស្មៅ ឈើហូបផ្លែ ដោយអាចចាត់ទុកថាជាសួនមានលក្ខណៈពិសេសលើសសួនកំសាន្តដទៃទៀត នៅក្នុងប្រទេសកម្ពុជា ដោយសារតែសួននេះ ស្ថិតក្នុងរចនាបទបែបខ្មែរ មានដាំបន្លែចម្រុះជាច្រើនមុខ មានសួនរុក្ខជាតិធ្វើឱសថ សួនគ្រឿងទេស សួនអំបូរត្នោត សួនលំនៅដ្ឋានខ្មែរ សួនព្រៃឈើ និងបន្ថែមលើនេះ ក៏មានសួនសត្វជាច្រើនប្រភេទដូចជាអណ្តើក ក្ងោក ព្រាប ទន្សាយនិងសត្វស្លាបប្រវាំងជាដើមនៅក្នុងនោះដែរ។
កាលពីឆ្នាំ២០០៥ សួនរុក្ខជាតិអង្គរនេះ គឺជាសួនគ្រឿងទេស ដែលមានទំហំដីត្រឹមជាង២ហិកតាប៉ុណ្ណោះ។ នៅឆ្នាំ២០១០ អាជ្ញាធរជាតិអប្សរា បានរៀបចំពង្រីកសួននេះ ឱ្យកាន់តែធំដោយរៀបចំប្រព័ន្ធទឹក ដែលមានប្រភពពីស្ទឹងសៀមរាប ដើម្បីស្រោចស្រព រុក្ខជាតិទាំងនេះ ហើយនៅឆ្នាំ២០១៨ អាជ្ញាធរ ក៏បានដាក់បន្ថែមសត្វជាច្រើនប្រភេទ ដូចជាអណ្តើក ក្ងោក ព្រាប ទន្សាយជាដើម នៅក្នុងសួននេះថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRsJ9sHY38_vTMO_2nfl2Wpn9TpubYKVREoAZdXkPL6ET-eHfibJZl_tUWxx37tRZkLSGRMkaiG06lEPswR1o0qO2G_0p_k5GNefVK8HNuGxeziIVmr7P1tkJPtuYpjQa4EMfBDFI9erqKhDLlv-yqN1Kj4ErSWG9wbpfsPZGqafa_dgVMDF8EiokR/s1280/photo_2022-05-19_13-51-41%20(2).jpg
ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាឱ្យដឹងថា សួនរុក្ខជាតិអង្គរនេះ ត្រូវបានបំផុសគំនិតរៀបចំឡើងឱ្យមានភាពទាក់ទាញខុសប្លែកពីសួនដទៃទៀត ជាច្រើន ជាពិសេសគឺមានដាំដើមឈើនិងរុក្ខជាតិកម្រៗជាច្រើនប្រភេទ ដោយពូជឈើខ្លះ នាំមកពីក្រៅប្រទេ ប្រយោជន៍សម្រាប់ឱ្យកូនខ្មែរនិងអ្នកទេសចរណ៍ជំនាន់ក្រោយៗ បានស្គាល់ និងអាចមកសិក្សាស្រាវជ្រាវបាន។
សួនរុក្ខជាតិអង្គរនេះ បានបែងចែកទៅជា៥ផ្នែក គឺផ្នែកទី១ជាសួនគ្រឿងទេសនិងសួនរុក្ខជាតិឱសថ ផ្នែកទី២គឺជាសួនផ្កាស្មៅនិងផ្កាចម្រុះ ផ្នែកទី៣ជាសួនអំបូរត្នោត ដែលដាំរុក្ខជាតិអំបូរត្នោតច្រើនប្រភេទ។ ចំណែកផ្នែកទី៤ជាសួនខ្មែរ ដែលប្រមូលផ្តុំដោយឈើហូបផ្លែច្រើនប្រភេទមានទាំងឈើហូបផ្លែក្នុងប្រទេសនិងឈើនាំចូលពីបរទេសផង។ ចំពោះផ្នែកទី៥វិញ គឺសួនព្រៃឈើនិងសត្វព្រៃអង្គរ ដែលសួននេះជាផ្នែកមួយនៃព្រៃឈើ ក្នុងតំបន់រមណីយដ្ឋានអង្គរ ប៉ុន្តែវាត្រូវបានកែច្នៃ ឱ្យមានផ្លូវដើរមានទឹកដើម្បីឱ្យកាន់តែមានសម្រស់ និងភាពទាក់ទាញថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFXIj4MDr863InKnpp-Iv7zzzm536rZcGow02EsXY-6P8Vop6FSu5sHJ4Zsr-XoDVNcAMm953y4dK8z6L6U0TNry-fbaBIlq_efsivNC7KjvRN7sQtK9WNw47LQyQIN0GmJF9XwuJ9U_UoBfqV2xrnbMJwrWEXE3T3KbgQPsCsY8-MI479K27RiGVC/s1280/photo_2022-05-19_13-51-41%20(3).jpgលោកជា សុផារ៉ា មានប្រសាសន៍ថា សួនរុក្ខជាតិអង្គរនេះ មានលក្ខណៈពិសេសណាស់ក្នុងការអភិរក្សរុក្ខជាតិខ្មែរសំខាន់ៗ ជាពិសេស គឺរុក្ខជាតិដែលអាចយកមកផ្សំធ្វើជាឱសថព្យាបាលរោគផងនោះ។ សួនរុក្ខជាតិអង្គរនេះក្រៅតែពីដាំរុក្ខជាតិអាចផ្សំជាឱសថ ដែលជាគំនិតដ៏សំខាន់នោះ វាក៏មានប្រយោជន៍សំខាន់មួយទៀតគឺជួយដល់វិស័យបរិស្ថាន នៃដំណើរការប្រែប្រួលអាកាសធាតុ ដោយបានផ្ដល់ជាម្លប់និងបញ្ចេញអុកហ្ស៊ីហ្សែន Oxygen សម្រាប់ប្រព័ន្ធដកដង្ហើមផងដែរ។ ការផ្ដួចផ្ដើមគំនិតបង្កើតសួនរុក្ខជាតិអង្គរ ដើម្បីជួយដល់ការប្រែប្រួលអាកាសធាតុនៅតំបន់អង្គរនេះ ចាត់ទុកថាជាការលើកស្ទួយដល់វិស័យបរិស្ថានផងនិងលើកស្ទួយដល់សុខភាពសាធារណនិងភ្ញៀវទេសចរណ៍ផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjR6UEaULznNHBHe1n6ZgOIbX16es3oOpf4ucLIXFTcW1CrnxD-sV9RXVzeN9MBZ9yfay0nAZPLrGlvGJ7tPDJJfPKDtyMDUt5lLoHw_1vDn0PH988JK8CzxXj3cRNEdM5W2J7faUMB1cvV4HRp84Lgl5W6ZgE127txeDMfSfSzLunjcjhe-Pr6_pEj/s1280/photo_2022-05-19_13-51-41.jpgមន្ត្រីអាជ្ញាធរជាតិអប្សរា រំពឹងថា សួនរុក្ខជាតិអង្គរនេះ អាចនឹងផ្ដល់ជាផលិតផលទេសចរណ៍ថ្មីថែមទៀតក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ដែលមកដល់ទឹកដីខេត្តសៀមរាប ឱ្យចាប់អារម្មណ៍និងចូលមកកំសាន្ត ដើរលំហែរកាយ ក៏ដូចជាការដើរហាត់ប្រាណ បន្ទាប់ពីគេបានទៅទស្សនាតំបន់រមណីយដ្ឋានអង្គររួចហើយនោះ។ ចំពោះថ្ងៃអនាគត គេនៅតែមានគំរោងពង្រីកសួនរុក្ខជាតិអង្គរមួយនេះឱ្យបានទំហំធំ រហូតដល់១៣០ហិកតារ គឺលាតសន្ធឹងផ្ទៃដី រហូតទៅដល់ព្រំប្រទល់ កស្សិណទឹកខាងត្បូងនៃប្រាសាទអង្គរវត្ត ដើម្បីព្រលែងសត្វព្រៃឱ្យរស់នៅក្នុងតំបន់សួននោះ បានកាន់តែច្រើន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidXeuP0wKXZs2IpnqnLIkUljVrz1hZFfB44ourTGhPC2TsKCiixOf5lO53b62BlU8P17gKlkI3Re7D6LF9Rfxhz7_ca2lMgLgsW6QOfSLLkfy_pRArymRNCIGW-tpboqh4qKhhhJ-IwA-PqeYRX0_ik8o9DixkOp3eekahWhLKQfJeDnX_b-TiXSe0/s1280/photo_2022-05-19_13-51-39.jpg