រដ្ឋធានីវ៉ាស៊ីនតោន៖ ដោយសារមានការគំរាមកំហែង ពីរុស្ស៊ី ខណៈប្រទេសហ្វាំងឡង់ដ៍ និង ស៊ុយអែត សុំចូលជាសមាជិករបស់អង្គការណាតូ នោះ ទីប្រឹក្សាសន្ដិសុខជាតិ បានចេញមុខ មកអះអាងថា សហរដ្ឋអាមេរិក នឹងមិនអត់ឱនឲ្យដល់ការឈ្លានពានណាមួយ មកលើប្រទេសអឺរ៉ុបខាងជើងទាំង២នេះទេ។Ukraine crisis: US warns China against helping Russia - BBC News

សារព័ត៌មានឥណ្ឌា Republic World បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ថា លោក ជេក ស៊ូលលីវ៉ាន់ (Jake Sullivan) ទីប្រឹក្សាសន្ដិសុខជាតិ បានព្រមានថា សហរដ្ឋអាមេរិក នឹងមិន«អត់ឱនឱ្យដល់ការឈ្លានពានណាមួយ» មកលើប្រទេសស៊ុយអែត និង ហ្វាំងឡង់ដ៍ ខណៈការពិភាក្សា អំពីការដាក់បញ្ចូលប្រទេសទាំង២នេះ ទៅក្នុងអង្គការណាតូ។

ដោយដកស្រង់មាត្រាទី៥ នៃច្បាប់របស់អង្គការ NATO នោះ លោក ជេក ស៊ូលលីវ៉ាន់ (Jake Sullivan) ទីប្រឹក្សាសន្ដិសុខជាតិសហរដ្ឋអាមេរិក បានបញ្ជាក់ថា ការវាយប្រហារប្រឆាំងនឹងប្រទេសសមាជិកណាមួយរបស់អង្គការណាតូ មានន័យថា ជាការវាយប្រហារប្រឆាំងនឹងប្រទេសទាំងអស់ នៅក្នុងអង្គការសម្ពន្ធមិត្តយោធាមួយនេះ។ ប៉ុន្តែទោះជាយ៉ាងណា ណាតូ នឹងមិនអនុវត្ត សម្រាប់ប្រទេសហ្វាំងឡង់ដ៍ និង ស៊ុយអែត នោះទេ លុះត្រាតែក្លាយជាសមាជិក។ ប៉ុន្ដែការវិវឌ្ឍ បានបង្ហាញថា សម្ពន្ធមិត្តណាតូ «បានត្រៀមលក្ខណៈ ផ្ញើសារយ៉ាងច្បាស់លាស់» ទៅកាន់ប្រទេសរុស្ស៊ីថា «នឹងមានវិធានការជាក់ស្តែង ដែលយើងអាចចាត់ការ ប្រឆាំងនឹងអ្នកឈ្លានពាន»៕