ភ្នំពេញ៖ ស្រ្ដីម្នាក់ បានស្រែកទ្រហោរយំពេញទំហឹងក្រោយបាត់បង់កូនឆ្កែជាទីស្រឡាញ់ស្មើជីវិត ខណៈមូលហេតុដែលកូនឆ្កែនោះបានស្លាប់ដោយសារមានឆ្កែធំចំនួន២ក្បាល បានព្រួតគ្នាខាំកូនឆ្កែដ៏កំសត់នោះបណ្ដាលឲ្យបាត់បង់ជីវិតភ្លាមៗតែម្ដងៗ។

យាំ់ងណាមិញយោងតាមការបង្ហោះរបស់ម្ចាស់ឆ្កែផ្ទាល់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Mami Ratanak បានរៀបរាប់យ៉ាងដូច្នេះថា៖ «នេះជាវីដេអូកូនឆ្កែHatchiខ្ញុំមានបញ្ហានៅថ្ងៃទី18-05-2022 ត្រូវបានឆ្កែធំនៅជាប់ផ្ទះមកខាំ មិនអោយខ្ញុំយំយ៉ាងម៉េច​ មិនឈឺចិត្តយ៉ាងម៉េច​ សុទ្ធតែកូន​ គ្រោះថ្នាក់ម្តងមួយ​ វាមិនមែនជាឆ្កែតែវាជាសមាជិកគ្រួសារ​ ខ្ញុំហៅវាថាកូន​ ខ្ញុំមុជទឹកកាត់សក់ចិញ្ចឹមបានយាងល្អ​ មេីលវាទៅចោលខ្ញុំទាំងបេីកភ្នែកមេីលមកខ្ញុំ​ ខ្ញុំជួយអីវាមិនបាន​ តេីមិនអោយខ្ញុំយំសោកសៅយ៉ាងម៉េចកូនបង្កេីតរងគ្រោះឆ្នាំ២០២១​ ហេីយលូវ២០២២ កូនខ្ញុំមួយទៀតត្រូវបាត់បង់ជីវិត​ ខ្ញុំជាមនុស្សមិនមែនដុំថ្មទេលារហូតហេីយកូនHatchi»។

យ៉ាងណាមិញបើយើងមើលទៅតាមវីដេអូជាក់ស្ដែងឃើញមានសត្វឆ្កែធំៗចំនួន២ក្បាល ដែលប្រហែលជាឆ្កែរបស់អ្នកជិតខាងនៅក្បែរនោះបានរត់មកខាំត្របាក់កូនឆ្កែជនរងគ្រោះយ៉ាងសាហាវឃោរឃៅ ខណៈចៃដន្យនៅខាងមុខផ្ទះមុខគ្មានសូម្បីតែមនុស្សម្នាក់នៅទីនោះឡើយ។

ជាក់ស្ដែងបើយោងតាមការបកស្រាយរបស់ម្ចាស់ឆ្កែនាមុននេះបន្តិចបានរៀបរាប់ឲ្យដឹងទៀតថា៖ «កូនចូលចិត្តមេីលមេឃភ្លៀងណាស់ តាំងពីកប់សពកូនព្រឹកម្សិលមិញដល់ថ្ងៃនេះ​ ភ្លៀងរហូត​ ត្រជាក់ណាស់មែនទេកូនអ្នកAddFriendមកខ្ញុំមិនបានAcceptទេ​ដោយសារពេញListហេីយ​ អ្នកដែលឆាត​ ShareរឺCommentពាក្យមិនល្អក៏គួរស្ងប់ចិត្តហេីយ Hatchiស្លាប់បាត់ហេីយ អ្នកដែលមេីលវីដេអូហេីយឈឺចាប់ឈឺចិត្តខឹងចិត្តជេរស្តីបន្ទោស​ ជួយឧទ្ទិសអោយគាត់ទៅចាប់ជាតិល្អជាង​ ខ្ញុំឈឺចិត្តរហូតអួលដេីមកនិយាយមិនចេញ​ តែខ្ញុំចង់ឆ្លេីយសំនួរដែលអ្នកទាំងអស់ប្រឹងសួរទាំងពាក្យសំដីមិនសមរម្យ​ ប៉ះពាល់ផ្លូវចិត្តខ្ញុំខ្លាំងណាស់

1.កូនប្រុសបងរឺកូនឆ្កែបងដែលត្រូវឆ្កែធំខាំស្លាប់?​ ចំលេីយគឺកូនប្រុសខ្ញុំបង្កេីតត្រូវឆ្កែធំខាំរបួសធ្ងន់កាលពីឆ្នាំ២០២១​ ហេីយកូនឆ្កែរបស់ខ្ញុំត្រូវឆ្កែធំមកខាំសំលាប់នៅឆ្នាំ២០២២ម្សិលមិញនេះ

2.មីម្ចាស់ផ្ទះងាប់ទៅណា​ បានអត់នៅមេីលឆ្កែ​ បណ្តោយអោយគេខាំឆ្កែស្លាប់ដោយមិនជួយ​ មិនលឺ​ រឺមិនឃេីញ?​ ចំលេីយគឺខ្ញុំចូលបន្ទប់ទឹកងូតទឹក​ ផ្ទះធំ​ មិនបានលឺសំលេងទេ​ ហេីយខ្ញុំនៅតែម្នាក់ឯងបានជាគ្មានអ្នកចេញទៅជួយទាន់

3.ហេតុអ្វីមិនប្តឹង​ រឺទារសំណង?​ ចំលេីយព្រោះពូបង្កេីតជាម្ចាស់ឆ្កែធំ​ សួរថាអ្នកណារត់ទៅប្តឹងសាច់ញាតិខ្លួនឯងខ្ញុំមិនបានទាមទារសំណងថ្លៃព្យាបាលកូនប្រុសបង្កេីតសូម្បីមួយកាក់មួយសេន​ គ្រាន់តែសំណូមពរអោយគាត់យកឆ្កែធំចេញ​ តែគាត់មិនព្រម​ រហូតដល់ម្សិលមិញកេីតហេតុម្តងទៀត​ ខ្ញុំក៏មិនបានប្តឹងនឹងទារសំណង​ តែនៅសំណូមពរអោយគាត់យកឆ្កែចេញ​ គាត់ក៏សន្យាថាយកចេញនៅក្នុងអាទិត្យនេះ រឿងចប់ហេីយ​ ចង់អោយកូនស្លាប់ទបិទភ្នែកជិត​ សន្យាថាធ្វេីបុណ្យអោយកូន​ ឩទ្ទិសអោយកូនទៅចាប់ជាតិថ្មីក្លាយជាមនុស្សមានរូបរាងស្អាតបាត​ ស្លូតបូត​ អាយុវែង​ សំណាងល្អណា Hatchi» ៕