ដើម្បីស្វែងរកដំណោះស្រាយគាំទ្រជីវភាពរស់នៅចំពោះក្មេងអាយុក្រោម១៨ឆ្នាំ របស់គម្រោងកែលម្អការគ្រប់គ្រងសំរាមសំណល់រឹង និងសំណល់ប្លាស្ទិក នៅក្នុងខេត្តសៀមរាប ក្រុមមការងារបានបើកកិច្ចប្រជុំពិគ្រោះយោបល់ និងពិភាក្សា នៅបន្ទប់ប្រជុំលេខ០១សាលាខេត្តសៀមរាប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7RRZX0IYY0EhQzrvB1z_08Go2fbXWKhFrT3pxXIXqtDtljnt2hbbRH3fUsy9yWJOq9WwGh1lymtRPdxztpcyDHJ355LPKHNRWKevOjljlbxd0IQZ1JKM5P9NA2LNGh1EdBVR6mZFtBBJu1piQ0fk23unwz4qtv91Pm7sax3qAmSj8YWn_55TvTbH9/s1280/photo_2022-05-19_10-43-26%20(2).jpg

កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តម បួង ហេង អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងសំណល់រឹងទីប្រជុំជន និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាននៃក្រសួងមហាផ្ទៃ និងលោក ប្រាក់ សោភ័ណ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីក្រុមការងារក្រសួងមហាផ្ទៃ តំណាងរដ្ឋបាលក្រុងសៀមរាប រដ្ឋបាលស្រុកប្រាសាទបាគង មន្ទីរបរិស្ថានខេត្ត មន្ទីរអប់រំ យុវជន និងកីឡាខេត្ត មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ទីចាត់ការអន្តរវិស័យសាលាខេត្ត ក្រុមការងារធនាគារពិភពលោក (World Bank) រដ្ឋបាលឃុំត្រពាំងធំ មេភូមិអន្លង់ពីរ និងមន្រ្តីជំនាញពាក់ព័ន្ធនានា បន្ទាប់ពីក្រុមការងារបានចុះពិនិត្យទីតាំងជាក់ស្តែងរួចមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhabxyIuIFpEkEzP3pQExMyzMzLVdA8rBAo19Ok51RXQTK1bAX2O9cR1kUzxQXL7UpN7AKO7w8CUitJrsZqwqJ9XE5-kmjxZm6JfHZIobhwQIIKuDeQ3DqklzT2CN_bGuTPRZ0OzdjmaplyTopP0w2qAvguIPIo9hrjn2gyNtL9WsXBVHlHhFo66ak8/s1280/photo_2022-05-19_10-43-26.jpg

ក្រោយពីបានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់រួចមក អង្គប្រជុំបានធ្វើការគាំទ្រចំពោះយោបល់ក្រុមការងារ ធនាគារពិភពលោក (World Bank) ក្នុងការស្វែងរកដំណោះស្រាយជីវភាពរស់នៅចំពោះក្មេងអាយុក្រោម១៨ឆ្នាំ របស់គម្រោងកែលម្អគ្រប់គ្រងសំរាមសំណល់រឹង និងសំណល់ប្លាស្ទិក និងគាំទ្រចំពោះការរៀបចំឲ្យមានមជ្ឈមណ្ឌលមួយកន្លែងសម្រាប់ក្មេងអាយុក្រោម១៨ឆ្នាំ ដើម្បីផ្តល់ការសិក្សា អាហារ និងការស្នាក់នៅ កុំឱ្យពួកគេទៅតាមឪពុកម្តាយ ឬបងប្អូនទៅរើសអេតចាយនៅទីលានចាក់សំរាម ហើយអាជ្ញាធរខេត្តបានស្នើសុំក្រុមការងារក្រសួងមហាផ្ទៃ និងក្រុមការងារ World Bank ជួយជំរុញគម្រោងនេះ ឱ្យបានឆាប់ ដើម្បីដោះស្រាយបញ្ហាសំរាមឲ្យបានកាន់តែល្អប្រសើរ និងក្មេងៗដែលមានជីវភាពខ្សត់ខ្សោយកំពុងរើសអេតចាយចិញ្ចឹមជីវិតប្រចាំថ្ងៃ៕