ខេត្តបាត់ដំបង ៖ ព្រះសង្ឃ និងអាចារ្យគណៈកម្មការវត្តសុវណ្ណភូមិ ហៅវត្តតាលាស់ថ្មី ស្ថិតក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង ខណៈពេលធ្វើការរុះរើព្រះវិហារចាស់ទ្រុឌទ្រោម ដើម្បីសាងសង់ព្រះវិហារថ្មី ស្រាប់តែ ប្រទះឃើញវត្ថុបុរាណមួយចំនួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_PCCz84npLR9rlXLz7fWo0BTCQlm9Kka5LM5C4yNuoxhWMHxKWWLGLrSsA6KxdWa9t6Zz3uJwrSiMNZg7nBiAaibchK0i4dU7viIorGjHlyIws8SxzK0w4iH1-gxYvMFmMYhNgQdxXQkcUwvNnKy7PYfN5HF_WibkvH2VmpFK_6CxiLAfnzoyo8KR/s1028/photo_2022-05-19_09-47-52.jpgមន្រ្តីជំនាញនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា វត្ថុបុរាណដែលត្រូវបានប្រទះឃើញនៅពេលនេះរួមមាន ៖ បំណែកកុលាភាជន៍ ចំនួន២០បំណែក (ធ្វើពីដីដុត), បំណែកជើងពាន ចំនួន១៥បំណែក (ស្ពាន់១២ សំរិទ្ធ៣), កាក់សៀម ចំនួន១៣កាក់ (ស្ពាន់), កាក់ឥណ្ឌូចិន ចំនួន៣៣កាក់(ប្រាក់), ដន្លាប់តូច ចំនួន១(ប្រាក់), ក្រវិលមួយចំហៀង (ស្ពាន់), ចិញ្ចៀន ចំនួន១វង់(ស្ពាន់), ប្រាក់ឌួង ១ចំហៀង (ប្រាក់), កណ្ដឹង ចំនួន២ (ស្ពាន់លាយ), បំណែកដែក (ប្រហែលដងដាវ) ចំនួន១ដុំ(ដែក), កាក់ប្រាក់រូបមាន់ ចំនួន ៣,៥៩០កាក់ (ប្រាក់), ហិបប្រាក់ ចំនួន១, សន្លឹកប្រាក់ ចំនួន១បន្ទះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgY3dRehjygSL5kGYjumLKVKm9PptMxk41PWEr136K23EQ1NOXbRXnnCNNkFDf4Qjz4GRQ5NPR8Wy7jR5XaU7rPrqztTGwVv7ZB1eheMoFTYPkCICGlmSc96eoa8kVfFgCdm0WzTZuS0lnFugsqNarYuylKNrQz95uyt8g5sDm3SvJwhAmJa1Olkjav/s1200/photo_2022-05-19_09-47-51.jpgក្រោយពេលប្រទះឃើញវត្ថុបុរាណទាំងនេះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានចុះពិនិត្យ និង ដោយមានការឯកភាពពីលោកគ្រូចៅអធិការ អាចារ្យគណៈកម្មការ និងពុទ្ធបរិស័ទ្ធដែលបានចូលរួមនាពេលនេះ បានសម្រេចប្រគល់វត្ថុបុរាណទាំងនេះជូនមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ដោយសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងវត្តសុវណ្ណភូមិ ដើម្បីថែរក្សាវត្ថុបុរាណដើម្បីទុកចុះបញ្ជីជាសម្បតិ្តបេតិកភណ្ឌជាតិ និងរក្សាទុកនៅសារមន្ទីរខេត្តបាត់ដំបង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxDDjIg8Jw3aZZBqbppFhwGs8e6Wr6yfBieF8tPZUcK-EIX38jX0XOkXWhb2BTgtPjBBdV4mW-Ak-Ot9bm8inv7BVH0LIEtydJa1REgKfGeWTsP7Q-gcmXOFrxJ1aIfFnj-olbHrc9riUY1s6DI81JD9wlIye8FIHcq8iZ4RZrGQsArkQWMJi3HeqC/s1083/photo_2022-05-19_09-47-51%20(3).jpg
គួរបញ្ជាក់ថា វត្តសុវណ្ណភូមិ ហៅវត្តតាលាស់ថ្មី ត្រូវបានកសាងឡើងនៅអំឡុងឆ្នាំ១៧១០ ហើយព្រះវិហារចាស់ កសាងដំបូងគេ នៅសតវត្សរ៍ទី១៨ ហើយត្រូវបានបំផ្លិចបំផ្លាញទាំងស្រុងនៅក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត ។ ក្រោយមក ដោយសារបន្សល់ទុកនូវគំនរចាស់ៗ លោកតា លោកយាយ ពុទ្ធបរិស័ទ ដែលរស់នៅតំបន់នោះ ក៏បានឯកភាពគ្នាសាងសង់ព្រះវិហារថ្មីជាលើកទី២ឡើងវិញ នៅឆ្នាំ១៩៩០ ប៉ុន្តែដោយសារព្រះវិហារចាស់នេះ សាងសង់ខុសបច្ចេកទេស ធ្វើឱ្យបាក់ស្រុត និងមានសភាពចាស់ទ្រុឌទ្រោមផងនោះ គណៈកម្មការវត្ត អាចារ្យ ព្រះសង្ឃ និងពុទ្ធបរិស័ទវត្ត ក៏បានប្រជុំសម្រេចរុះរើ ដើម្បីសាងសង់ព្រះវិហារថ្មីឲ្យស្របតាមបច្ចេកទេសត្រឹមត្រូវ ហើយពេលកំពុងធ្វើការរុះរើ និងឈូសឆាយដី ក៏ប្រទះឃើញវត្ថុបុរាណទាំងនេះតែម្តង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFEnxp72Bs2mMuBiMJ66Mu1WdWNJ24EmRL7nEUbN-olIbLVEOO6gQTGLIT482lmAgByXveY8qg1_XjMIDlf9d_bZKZ4g0SGn2Qvd6RvMfHA348TchhPu_JMU3SPJDLbrpkIruOll5-ZxmN83SdZTbDCd93GuuJ33piI4LIYW0jYaY7DlE61snjpe2c/s1083/photo_2022-05-19_09-47-50.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3yQxwlNLpo_jH4_94kRjHz3HPDRomZwk3DgjXArq4CuTP3czbZVCSslABSL2J-OiV0ATaTbm6WlZu4bt6JfXU9MQZK5cyAYS3Wyb4Sx6zSNJLcKxkLuKQAoZpS_6iCdson2AZQ53_jYZ5Do3x01mb2I1Exj5QPGa-ezglrb7LyIDaUzAImk6Ulch9/s1028/photo_2022-05-19_09-47-51%20(2).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxXUOWQ4f-vsKazcQwzSppWEstPrIPzMPDi5zwCPJN05XdiN8fU0cq9jlJgamaoo0n-yKsnAJ8IEfvoKJ8gL4ZsaajbCDkyBM5c8VrLhdcIAif2uvu9y-hQAyAL-116WsFjTfiq5bhF3cCPU6li4__eYJYkWcgFfAaT7Ks4fbqP1Rp2tKK6oXQzZCr/s1083/photo_2022-05-19_09-47-50%20(2).jpg