រដ្ឋធានីគៀវ៖ នៅក្នុងសង្គ្រាម វាយប្រយុទ្ធគ្នា អស់រយៈពេលជិត៣ខែកន្លងមកនេះ រុស្ស៊ី បានប្រើប្រាស់មីស៊ីល ប្រហារ អស់ជាង២០០០គ្រាប់ និង កំពុងតែងបង្កនូវមហាវិនាសកម្មយ៉ាងខ្លាំង ដល់ប្រទេសអ៊ុយក្រែន។Iran is learning from Russia's use of missiles in Ukraine | Middle East  Institute

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ថា លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បានអះអាងថា រុស្ស៊ី បានបាញ់គ្រាប់មីស៊ីល ជាង២ ០០០គ្រាប់ នៅក្នុងអំឡុងពេលវាយប្រហារ នៅក្នុងប្រទេសរបស់គាត់។ ភាគច្រើន នៃគ្រាប់មីស៊ីលទាំងនោះ បានវាយប្រហារ ទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ហើយវាមិនបានបម្រើដល់ផលប្រយោជន៍យុទ្ធសាស្រ្ដយោធានោះឡើយ។ មីស៊ីលរបស់រុស្ស៊ី បានវាយទៅលើទីក្រុងនានា នៅភាគខាងត្បូង ប្រទេសអ៊ុយក្រែន រួមមាន ទីក្រុង Mykolaiv (មីកូឡេវ) និងទីក្រុង Dnipro (ឌីនីប្រូ) ។

ប្រធានាធិបតីអ៊ុយក្រែន ក៏បានកត់សម្គាល់ អំពីការអះអាងរបស់រុស្ស៊ី នៅក្នុងការដាក់ពង្រាយអាវុធឡាស៊ែរប្រភេទថ្មី នៅក្នុងប្រទេសអ៊ុយក្រែន។ សកម្មភាពនេះ បានឆ្លុះបញ្ចាំង អំពីគោលបំណងរបស់រុស្ស៊ី ចង់ស្វែងរកជម្រើសជំនួស សម្រាប់មីស៊ីលរបស់ក្រុងមូស្គូ៕Deadly Russian rocket system spotted in Ukraine for first time | Reuters