ភ្នំពេញ៖ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ គណនីហ្វេសប៊ុកមួយឈ្មោះ លី ហ៊ុយស៊ីង បានបង្ហោះរូបភាពកូនកំលោះ កូនក្រមុំប៉ុន្មានសន្លឹករួមទាំងបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «សូមប្រកាសជាដំណឹង ម្ចាស់កម្មវិធីដែលបានជួលសេវាកម្ម ចុងភៅ អុឹងអ៊ូវទី សូមចូលខ្លួនមកដោះស្រាយលុយថ្លៃម្ហូបអោយខាងខ្ញុំជាបន្ទាន់ ខ្ញុំទុកពេលអោយត្រឹម12ម៉ោង ។ បើមិនព្រមដោះស្រាយទេខ្ញុំនិងដាក់ពាក្យបណ្តឹងតាមនិតិវិធីច្បាប់ហើយ អរគុណ។ ទីតាំងនៅ ខ័ណ្ឌកំបូល ក្រុងភ្នំពេញ»។

ក្រោយពីបានធ្វើការបង្ហោះសារបែបនេះហើយស្រាប់តែរំលងបានទៅប៉ុន្មានម៉ោងម្ចាស់បំណុលក៏បានបង្ហោះសារមួយទៀតរៀបរាប់យ៉ាងដូច្នេះថា៖ «សួរស្តីមិត្តក្នុង Facebook ទាំងអស់គ្នា លូវនេះខ្ញុំបានទទួលលុយគ្រប់ចំនួនហើយ សំរាប់រឿងព្រឹកមិញនេះមានការយល់ច្រឡំគ្នាទេ មិនមែនគាត់មិនមានលុយអោយទេ តែដោយសារការចរចាក្នុងការខ្វះខាតមិនត្រូវគ្នាទើបមានការយល់ច្រឡំគ្នា។ ខ្ញុំបានទទួលលុយថ្ងៃ 16 ខែ 5 ឆ្នាំ 2022 គ្រប់ចំនួន ប្រសិនបើខ្ញុំយករូបថត រឺ ក៏ខ្ញុំដើរផ្សព្វផ្សាយពត៍មានថាខ្ញុំមិនទាន់បានដំណោះស្រាយ រឺ មិនទាន់បានលុយគ្រប់ចំនួនទេខ្ញុំទទួលខុសត្រូវមុខច្បាប់។ ទីតាំងដែលបានធ្វើធានាគារ ABA សាខាទួលគោក។

យ៉ាងណាមិញបើតាមការបញ្ជាក់ខាងលើរឿងនេះបានកើតឡើងដោយសារតែយល់ច្រឡំគ្នាតែប៉ុណ្ណោះ គឺមិនមានម្ចាស់កម្មវិធីមង្គលការគ្មានប្រាក់ទូទាត់នោះទេ ដូច្នេះហើយសូមមហាជនឈប់ច្រឡំបន្តទៀត ៕