ទីតាំងគេងដែលល្អបំផុតសម្រាប់រាងកាយ គឺការគេងជារៀងអក្សរ S ដើម្បីទ្រទ្រង់ក ខ្នង និង ចង្កេះ ។ផ្ទុយទៅវិញទីតាំងដែលអាក្រក់បំផុតដែលអ្នកត្រូវតែចៀសវាងគឺ ការដេកទ្រោបទៅលើគ្រែ។សកម្មភាពនៃការបែបនេះ ដាក់សម្ពាធទៅលើភ្នែក ហើយបង្កើនហានិភ័យនៃជំងឺទឹកដក់ក្នុងភ្នែក ។បន្ទាប់ពីធ្វើការវិភាគលើការផ្លាស់ប្តូរទីតាំង ចំពោះបុរស និង ស្ត្រី ចំនួន ១៧ នាក់ បានបង្ហាញថា ការគេងទ្រោបនៅលើគ្រែ ប្រឈមនឹងជំងឺទឹកដក់ក្នុងភ្នែក ។ក្នុងនោះចលនានៃគេងទ្រោបនេះ ក៏ដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរដល់ឆ្អឹងកងខ្នង និង សន្លាក់កផងដែរ ជាពិសេសឆ្អឹងត្រគាក និងមានការឈឺចាប់ លើសពីនេះការគេងផ្គាប់មុខ វានឹងធ្វើឱ្យស្បែកមុខរបស់អ្នកប្រឈមនឹងបាក់តេរីដែលមាននៅលើខ្នើយប៉ះត្រូវមុខ ងាយនឹងកើតមុន។
លោក Nishino Seiji នាយកវិទ្យាស្ថានស្រាវជ្រាវ Sleep Bio rhythm នៃសាកលវិទ្យាល័យ Stanford មានប្រសាសន៍ថា អ្នកគួរតែយកចិត្តក្នុងការជ្រើសរើសខ្នើយ និង ពូក ឱ្យបានត្រឹមត្រូវ ជៀសវាងការគេងខ្នើយខ្ពស់ពេក ឬ ទាបពេក ដែលអាចបង្អាក់ឈាម មិនឱ្យរត់បានស្រួល និង បង្កើនភាពតានតឺងទៅលើសាច់ដុំនៃរាងកាយ ។កម្ពស់ខ្នើយសមរម្យបំផុតសម្រាប់បុរស គឺ ចាប់ពី 4 . 6cm និង សម្រាប់ស្ត្រី គឺមានកម្ពស់ 3cm៕17 proven tips to sleep better at night - VM-Medប្រភព phunutoday