ការរួមភេទគឺជាផ្នែកមួយនៃជីវិតរស់នៅរបស់មនុស្សគ្រប់ៗគ្នា។ ទោះជាយ៉ាងណា ការរួមភេទត្រូវប្រកាន់ខ្ជាប់អនាម័យល្អ និងសុវត្ថិភាពនៃការរួមភេទ ដើម្បីផាសុកភាព។ លើសពីនេះ ការសិក្សាស្រាវជ្រាវជាច្រើនបង្ហាញថា ការរួមភេទ មានសារប្រយោជន៍ច្រើនដល់សុខភាព រួមមាន ធ្វើឲ្យអារម្មណ៍សប្បាយចិត្ត កាត់បន្ថយភាពតានតឹង គេងលក់ស្រួល និងជាពិសេសជួយច្រើនដល់សង្វាក់បេះដូង ថែមទៀតផង។ ទោះជាវាផ្តល់ផលក្តីតែ ប៉ុន្តែក្រោយពីរួមភេទរួច អ្នកជំនាញសុខភាពណែនាំឱ្យដៃគូគ្រប់រូបគួរអនុវត្តនូវដំបូន្មានដូចខាងក្រោមនេះ៖
. ផឹកទឹកឱ្យច្រើន
ការផឹកទឹកភ្លាមៗបន្ទាប់ពីរួមភេទ អាចជួយកម្ចាត់បាក់តេរីពីផ្លូវទឹកនោម លើសពីនេះវាក៏ជួយរក្សាកម្រិតថាមពលរបស់អ្នកឡើងវិញ បន្ទាប់ពីធ្វើការអស់កម្លាំង។
. ក្រោកទៅបន្ទប់ទឹកភ្លាមៗ
ទម្លាប់នៃការចូលបន្ទប់ភ្លាមៗក្រោយពីមានភាពស្និទ្ធស្នាលរវាងដៃគូហើយនោះ គឺចាំបាច់បំផុតសម្រាប់សុខភាពបន្តពូជ។នេះគឺជាវិធី បណ្តេញឲបាក់តេរី ឬ ជាតិពុលចេញពីរាងកាយ ។
. ផ្លាស់ប្តូរខោទ្រនាប់ចេញ
ក្នុងអំឡុងពេលមានស្នេហា ខោក្នុង នឹងត្រូវអាចប្រឡាក់ដោយទឹកកាម បណ្តាលឱ្យក្លិនស្អុយ សើម បង្កើតជាបាក់តេរី ។ដូច្នេះក្រោយពីរួមភេទរួច ដៃគូគួរតែងូតទឹកចេញឱ្យស្អាតនិងធ្វើការផ្លាស់ប្តូរខោទ្រនាប់ក្នុងចេញ ដើម្បីរក្សាឱ្យតំបន់ឯកជនមានភាពស្ងួត សុខភាពល្អ។
. សម្អាតធ្មេញដោយប្រើទឹកខ្ពុរមាត់
ពេលស្នេហាត្រូវបានបញ្ចប់ សូមកុំភ្លេចដុសសម្អាតធ្មេញផង ព្រោះក្រោយពីការថើបផ្អែមល្ហែមជាមួយគ្នាហើយ វាអាចនឹងបន្សល់នូវបាក់តេរី និង ផ្សិត ដែលនៅសេសសល់នៅជាប់ក្នុងមាត់ធ្មេញ។ដូច្នេះកុំភ្លេចលាងសម្អាតមាត់ ដោយការខ្ពុរមាត់ជាមួយទឹកខ្ពុរមាត់ ក្រោយពីរួមភេទ៕11 Weird Things That Can Happen to Your Body After Sex (That are No Big  Deal) | HelloGiggles
ប្រភព phunutoday