ខេត្តសៀមរាប៖ បុរសម្នាក់បានបែកគំនិតយកដីខ្សាច់ច្រកចូលការុងបន្លំធ្វើជាស្ករស ហើយយកទៅលក់ឲ្យអាជីវករលក់ចាបហួយ ស្រុកប្រាសាទបាគង ខេត្តសៀមរាប តែយ៉ាងណា ត្រូវជនរងគ្រោះប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍ ធ្វើការចាប់ខ្លួនជនកំហូចនេះ យកចាត់ការតាមផ្លូវច្បាប់។

សមត្ថកិច្ចស្រុកប្រាសាទបាគង បានឱ្យដឹងថា កាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២២ ម៉ោង១២និង១៥នាទី ប៉ុស្ដិ៍នគរបាលរដ្ឋបាលកណ្តែក បានទទួលបណ្តឹងពីជនរងគ្រោះឈ្មោះ ហៅ លីហេង ភេទស្រី អាយុ៣៩ឆ្នាំ នៅភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានប្តឹងរៀបរាប់ថា កាលពីព្រឹកថ្ងៃទី១៦ ខែឧសភា ២០២២ មានមនុស្សប្រុសម្នាក់ ពុំស្គាល់អត្តសញ្ញាណ បានជិះម៉ូតូហុងដា ពណ៌ខ្មៅ ឌុបការ៉ុងពណ៌ស មកដល់សួរគាត់ថា ទិញស្ករសទេ លក់១ការុងតម្លៃ ១០ម៉ឺនរៀល ហើយគាត់បានទិញ ដោយពុំបានពិនិត្យមើលទេ។ លុះម៉ោង១៨ និង៣០នាទី បុរសខាងលើបានដឹកមកលក់៣ការុងទៀត គាត់ព្រមទិញយកទៀត ក្នុងតម្លៃ៣០ម៉ឺនរៀល និងបានសុំលេខទូរស័ព្ទគាត់ សម្រាប់ទាក់ទងទិញស្ករសបន្ថែម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIy-HX9LRI4Y8EhQQ5zhBTh4bs9IjAVtGjONcKSzOWzzy7dWnUGNcfrysbIcFupWk9ngBsc844ZDYpFXub7S4D1eAOpAjD_u54Hq4F-qls5n10U-AJbtHk6in4M-siHlVg7opLWnJ_h2KcV-42Fejjjq9Ie4bruX-pLpExQ8dONF2cvpbw8ZxaW7Kh/s1080/photo_2022-05-18_16-15-14.jpg

ប្រភពបន្តថា លុះដល់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២២ ម៉ោង៨ព្រឹក បុរសជនសង្ស័យ បានទាក់ទងលក់ស្ករបន្ថែមចំនួន៥ការុងទៀត ហើយគាត់ទទួលទិញទៀត ប្រហែលកន្លះម៉ោងបុរសខាងលើ ដឹកស្ករចំនួន៥ការុងមកផ្ទះ ក្នុងតម្លៃ៥០ម៉ឺន ហើយជនសង្ស័យបានជិះម៉ូតូត្រឡប់ទៅវិញបាត់។ បន្ទាប់មកប្អូនស្រី ឈ្មោះ គុំ ស្រីនៀង ហែកការុងស្ករពិនិត្យមើល ទើបដឹងថាសុទ្ធតែជាដីខ្សាច់ទាំងអស់ ក៏នាំគ្នាស្វែងរកបុរសសង្ស័យឃាត់ទុក ហើយប្តឹងសមត្ថកិច្ចតែម្តង ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានសារភាពថា ខ្លួនមានឈ្មោះ រិន ចំរើន ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិ អញ្ចាញថ្មី សង្កាត់នគរធំ ក្រុងសៀមរាប។ ជនសង្ស័យបានឆ្លើយសារភាពបន្តថា ខ្លួនពិតជាបានធ្វើសកម្មភាព យកដីខ្សាច់ច្រកក្នុងការុង ហើយលក់ឱ្យជនរងគ្រោះខាងលើចំនួន៩ការុងពិតប្រាកដមែន ហើយលុយដែលលក់បានខ្លួនចាយវាយអស់ ។

បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនខ្លួនសង្ស័យទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមផ្លូវច្បាប់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigPURkYjHksKLqf8T_Y0jdoQf3iMfdUVUuU784ogUQZe7KtyXUrOkIAJQmWo8mYqAGYpGKfJnjMGplTHvhm-ICAKclMl5s4b9BTIZctojcUgBIzELIczEFdO_pl3VNbWNhTzKdfzg_2dHsC_sC4C5zUUOKwKIYrj8nYt2WsGp_s4oqu0UcXnGuCue0/s1080/photo_2022-05-18_16-15-15.jpg