រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ លោកជំទាវ ហ៊ុន ស៊ីណាត បានធ្វើដំណើរទៅ ទៅសួរសុខទុក្ខបងប្រុសច្បង គឺឯកឧត្តម ហ៊ុន សាន ដែលកំពុងព្យាបាលជំងឺនៅទីក្រុងបាងកក នៃប្រទេសថៃ ដោយសុខភាពឯកឧត្តមហ៊ុន សាន បានប្រសើរជាងមុនហើយ ប៉ុន្តែគាត់មិនទាន់ដឹងថា ប្អូនប្រុសគាត់ គឺសម្តេចឧត្តមទេពញាណ ហ៊ុន ណេង បានចែកឋាននៅឡើយទេ ។លោកជំទាវ ហ៊ុន ស៊ីណា បានបង្ហោះហ្វេសប៊ុក កាលពី១ម៉ោងមុនមានខ្លឹមសារថា «ថ្ងៃនេះ មកសួរសុខទុក្ខបងប្រុស ពេលនេះគាត់សុខភាពប្រសើរហើយ អាណិតណាស់គាត់និយាយថា តាំងពីចូលមន្ទីរពេទ្យមកចេះតែនឹករលឹកបងប្អូនមិនដឹងម៉េចទេ ! ហើយពេលនេះ មិនទាន់ដឹងថា ប្អូនប្រុសគាត់បានចែកឋាននៅឡើយទេ ។ 18.5.2022»។
សូមោបញ្ជាក់ថា សម្តេចតេជោហ៊ុន សែន ធ្លាប់មានប្រសាសន៍ថា សម្តេចបានឱ្យកូនក្មួយលាក់ដំណឹងមរណភាពរបស់សម្ដេចឧត្ដមទេពញាណហ៊ុន ណេង មិនឲ្យឯកឧត្តម ហ៊ុន សាន ជាបងប្រុសច្បងដឹងឡើយ ដោយសារឯកឧត្តម ហ៊ុន សាន កំពុងសម្រាកព្យាលជំងឺនៅប្រទេសថៃ និងកំពុងមានសុខភាពខ្សោយផង ៕
Home ព័ត៌មានជាតិ