ធុរេនជាផ្លែឈើមួយប្រភេទដែលប្រជាជនខ្មែរនិយមទទួលទានទាន ព្រោះតែវាមានរសជាតិឆ្ងាញ់។ ផ្លែទុរេនជាប្រភពនៃវិតាមីន សម្បូរទៅដោយកាបូនអ៊ីដា្រត ជាតិដែក ទង់ដែង ប៉ូតាស្យូម ជាតិសរសៃខ្ពស់ ជាតិខ្លាញ់ វិតាមីនC B B1 ជាតិ tryptophan ដែលជួយឲ្យគេងលក់ស្រួល និង ជាតិអាស៊ីដ folate ដែលអាចជួយក្នុងការបង្ការជំងឺបេះដូង ការអភិវឌ្ឍរបស់ទារក (ប្រសិនបើស្ត្រីមានផ្ទៃពោះ) និងជួយឲ្យខួរក្បាលចងចាំបានល្អ។soup-ga-vo-sau-rieng-05ជាធម្មតាយើងតែងតែទទួលសាច់ ហើយទម្លាប់បោះចោលសំបក ដោយសារតែសំបកមានបន្លាមុខស្រួច ប៉ុន្តែយើងមិនដឹងទេថាផ្នែកពណ៍សនៃសំបកមានប្រយោជន៍ ដោយយើងយកវាទៅហាលថ្ងៃឱ្យស្ងួត ដាំទឹកធ្វើឱ្យជាតែផឹកកែរោគមួយចំនួនដូចជា ព្យាបាលជំងឺតម្រងនោម ព្យាបាលការរលាកសួត និង ព្យាបាលការហើមពោះ រាគ ជាដើម។ soup-ga-vo-sau-rieng-06មានមនុស្សតិចណាស់ដែលដឹងថា សំបកធុរេនគេអាចយកទៅបំពងលាយម្យ៉ៅស្រួយៗសម្រាប់ញុំា និងធ្វើជាស៊ុបដែលផ្តល់ជីវជាតិបំប៉នទៅដល់រាងកាយ។ថ្ងៃនេះយើងនឹងចែករំលែកពីវិធីធ្វើស៊ុបសំបកផ្លែទុរេន៖
. សាច់មាន់មួយចំហៀង
. សំបកធុរេនផ្នែកពណ៍ស
. ពុទ្រាក្រហម
. អំបិល ស្រាស និងខ្ញី។
. លាងមាន់ឱ្យស្អាត រួចដាក់ត្រាំជាមួយស្រាស ដំខ្ញីដាក់បន្តិច ៥នាទី ស្រង់ចេញទុកមួយអន្លើ។
.សបកធុរេនជិតយកតែផ្នែកពណ៍ស កាប់ជាដុំល្មមៗហើយយកទៅស្ងោរមួយពុះ ស្រង់ចេញទុកមួយអន្លើ។
ដាក់សាច់មាន់ ខ្ញី១ចំណិត ពុទ្រាក្រហម អំបិល ចូលទៅក្នុងឆ្នាំង ចាក់ទឹកក្នុងបរិមាណល្មម រួចរម្ងាស់រហូតដល់វាឆ្អិន ជាការស្រេច៕soup-ga-vo-sau-rieng-04
ប្រភព phunutoday