ក្រពេញប្រូស្តាតគឺជាសរីរាង្គបន្តពូជរបស់បុរសដែលមានទីតាំងនៅខាងក្រោមប្លោកនោម និងទទួលខុសត្រូវក្នុងការផលិតសារធាតុរាវដែលបង្កើតជាទឹកកាម។ ជំងឺក្រពេញប្រូស្តាតដូចជា រលាកក្រពេញប្រូស្តាត ក្រពេញប្រូស្តាតរីកធំ និងមហារីកក្រពេញប្រូស្តាត មានការកើនឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ជាពិសេស ឧប្បត្តិហេតុនៃជំងឺមហារីកក្រពេញប្រូស្តាតចំពោះបុរសវ័យកណ្តាលមានការកើនឡើងយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជំងឺមហារីកក្រពេញប្រូស្តាតមិនមានរោគសញ្ញាជាក់លាក់ទេ រហូតទាល់តែវាបានវិវឌ្ឍន៍ទៅកម្រិតធ្ងន់ធ្ងរ។ យ៉ាងណាមិញ នៅពេលដែលកោសិកាមហារីកប្រូស្តាតសង្កត់លើបង្ហួរនោម គឺជាមធ្យោបាយបញ្ចេញទឹកនោម និងធ្វើឱ្យពិបាកក្នុងការបត់ជើងតូច។

ដើម្បីការពារមហារីកក្រពេញប្រូស្តាត គួរកាត់បន្ថយការទទួលទានជាតិខ្លាញ់ និងញ៉ាំអាហារដែលល្អសម្រាប់ក្រពេញប្រូស្តាត ។ តោះមកមើលអាហារល្អៗទាំង ៥ ដើម្បីការពារមហារីកក្រពេញ ដែលណែនាំដោយ ‘Activebit.com’ ។
. ផ្លែប៉េងប៉ោះ
ប៉េងប៉ោះមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មហៅថា lycopene ។ តាមរយៈនៃការសិក្សាមួយចំនួន សារធាតុផ្សំនេះមានលក្ខណៈសម្បត្តិប្រឆាំងនឹងជំងឺមហារីក ជាពិសេស វាអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាត។ តាមការសិក្សាបានបង្ហាញថា lycopene អាចស្រូបបានល្អប្រសើរទៅដល់រាងកាយនៅពេលដែលវាប៉ះជាមួយនឹងជាតិខ្លាញ់។ ដូច្នេះ វានឹងកាន់តែមានប្រសិទ្ធភាពនៅពេលទទួលទានជាមួយប្រេងអូលីវ…។Is Tomato a Fruit or a Vegetable?
. Walnuts
ការទទួលទានគ្រាប់ Walnut ពីរក្តាប់ដៃក្នុងបរិមាណ ប្រហែល 56 ក្រាម ក្នុងមួយថ្ងៃ វាត្រូវបានបង្ហាញថាអាចការពារការលូតលាស់ និងការវិវត្តហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាត។

អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Texas Center for Health Sciences បានរកឃើញដុំសាច់មហារីកក្រពេញប្រូស្តាត ដែលមិនបរិភោគ Walnut មាន ចំនួនរហូតដល់44 % ខណៈដែលក្រុមមនុស្សបានញ៉ាំអាហារបំប៉ន គ្រាប់Walnut ដែលមានត្រឹមតែ 18 % ដែលរកឃើញមានដុំសាច់នៃជំងឺមហារីក។Walnuts 101: Nutrition Facts and Health Benefits . សណ្ដែកខ្មៅ
សណ្តែកខ្មៅមានផ្ទុកសារធាតុ anthocyanins សារធាតុពណ៌ flavonoid និង isoflavones ហៅថា phytoestrogens ។ សមាសធាតុទាំងនេះរារាំងលក្ខណៈសម្បត្តិបង្កមហារីកនៃអរម៉ូនបុរស និងរារាំងការលូតលាស់នៃជំងឺមហារីក។Are Black Beans Healthy? - Health Benefits Of Black Beans. តែបៃតង
សមាសធាតុ catechin នៅក្នុងតែបៃតងជួយការពារការផលិតសរសៃឈាមថ្មីនៅក្នុងកោសិកាមហារីកក្រពេញប្រូស្តាត។Can Green Tea Help You Lose Weight? The Truth About Green Tea and Weight  Loss. ប្រូខូលី
broccoli មានលក្ខណៈសម្បត្តិប្រឆាំងនឹងជំងឺមហារីក ការសិក្សាមួយបានរកឃើញថាសារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងផ្កាខាត់ណាខៀវកាត់បន្ថយហានិភ័យនៃជំងឺបេះដូង សួត សុដន់ និងមហារីកលំពែង ជំងឺដាច់សរសៃឈាមខួរក្បាល និង មហារីកក្រពេញប្រូស្តាតចំពោះបុរស៕Broccoli for Babies - First Foods for Baby - Solid Starts

ប្រភព Kormedi