ភ្នំពេញ៖ យុវតីរូបស្រស់សោភាម្នាក់ ដែលមានអាយុត្រឹមតែ២៤ឆ្នាំ ត្រូវបានអស់ជីវិតទាំងវ័យក្មេង ដែលការចែកឋាននេះបានធ្វើឲ្យសាច់ញាតិជិតឆ្ងាយ រួមទាំងមិត្តភក្ដិមួយចំនួនធំមានការសោកស្ដាយយ៉ាងខ្លាំង។

យោងតាមការលើកឡើងរបស់មិត្តភក្ដិនៅលើបណ្ដាញសង្គមហ្វេសប៊ុកអ្នកខ្លះបានលើកឡើងថា នាងស្លាប់ដោយសារពុលស្រា ហើយចំណែកអ្នកខ្លះទៀតបានអះអាងថា នាងស្លាប់ដោយសារខ្យល់គរ។

តែយ៉ាងណាមិញចំពោះមូលហេតុពិតប្រាកដនោះ KBN នៅមិនទាន់បានដឹងច្បាស់នៅឡើយទេ ដោយយើងនៅរង់ចាំព័ត៌មានលម្អិតនៅពេលក្រោយដើម្បីផ្សាយជូនប្រិយមិត្តទស្សនាបន្តទៀត ៕