លោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាលកម្ពុជា កាលពីពេលថ្មីៗនេះ បានធ្វើឱ្យមហាជនចាប់អារម្មណ៍ជាខ្លាំង ក្រោយពីលោកបានបង្ហាញនូវវត្តមានយុវជនរូបសង្ហាម្នាក់ នៅថ្ងៃទទួលសញ្ញាបត្រនៅសកលវិទ្យាល័យមួយកន្លែងនៅសហរដ្ឋអាមេរិក។

យុវជនខាងលើត្រូវបានគេស្គាល់ឈ្មោះថា គី ឌីបូម៉ា ដែលត្រូវជាកូនប្រុសបង្កើតរបស់លោកគី តិច ផ្ទាល់តែម្ដង ក្នុងនោះផងដែល មហាជនពិតជាមានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីបានឃើញនូវវត្តមានតាមរយៈការបង្ហោះរូបភាពជាច្រើនសន្លឹកចូលទៅក្នុងបណ្ដាញសង្គម។ ក្នុងនោះផងដែរក៏បានធ្វើឱ្យមហាជនពិតជាមានការស្ងើចសរសើរជាខ្លាំងជាមួយនឹងសមត្ថភាពក្នុងការសិក្សារបស់ គី ឌីបូម៉ា ដោយកាលពីថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២២ នេះយុវជនរូបនេះបានទៅទទួលសញ្ញាបត្រនៅសកលវិទ្យាល័យ Arizona United States ដែលជាសកលវិទ្យាល័យដ៏ល្បីឈ្មោះមួយកន្លែងនៅសហរដ្ឋអាមេរិក ។

មហាជនក្រៅតែពីមានការចាប់អារម្មណ៍ទៅលើកូនប្រុសលោក គី តិច ហើយនោះគេក៏បានចាប់អារម្មណ៍ទៅលើរូបសម្បត្តិដ៏ស្រស់សង្ហា គួរឱ្យទាក់ទាញរបស់យុវជនរូបនោះផងដែរ។

គួរឱ្យដឹងដែរថា Influencer  ដ៏ល្បីឈ្មោះ ជា ស្រីនា កាលពីថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះក៏បានទៅទទួលសញ្ញាបត្រនៅសកលវិទ្យាល័យ Arizona United States ផងដែរ៕