មានជម្រើសអាហារល្អៗជាច្រើន បំប៉នសម្រាប់ខួរក្បាលរបស់អ្នក ដូចជា spinach, kale, almonds, walnut,… ប៉ុន្តែបើយោងតាមការសិក្សាដែលបានបង្ហាញថា blueberries គឺជាអាហារដ៏ល្អបំផុតដើម្បីរក្សាខួរក្បាលរបស់អ្នកឱ្យមានសុខភាពល្អ។អញ្ចឹងយើងមកមើលអំពីអត្ថប្រយោជន៍ទាំងអស់គ្នា?

1. ផ្លែប៊ឺរីមានផ្ទុកសារជាតិ flavonoids យ៉ាងច្រើន៖
ការសិក្សាជាច្រើនបានរកឃើញថាសារជាតិ flavonoids អាចកាត់បន្ថយហានិភ័យនៃជំងឺវង្វេង។ការសិក្សាលើស្ត្រីចំនួន 49,493 នាក់ដែលមានអាយុជាមធ្យម 48 ឆ្នាំ និងបុរស 27,842 នាក់ដែលមានអាយុជាមធ្យម 51 ឆ្នាំ បានរកឃើញថាអ្នកដែលទទួលទានអាហារសម្បូរសារជាតិ flavonoid មានហានិភ័យទាបនៃជំងឺវង្វេង 20 ភាគរយ។Health Benefits - Blueberry.org

2. សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម៖
ផ្លែ blueberries សម្បូរទៅដោយសារធាតុ Anthocyanins (អង់តូស៊ីយ៉ានីន) ដែលភាគច្រើនមាននៅក្នុងពពួកបន្លែពណ៍ខៀវ។ Anthocyanins មានប្រយោជន៍សម្រាប់សុខភាពខួរក្បាល និងមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក ជាពិសេសការពារកោសិកាខួរក្បាលពីការសឹករិចរិល។

3.សម្បូរទៅដោយជាតិសរសៃ៖

សុខភាពពោះវៀន មានជាប់ពាក់ព័ន្ធដោយផ្ទាល់ទៅនឹងសុខភាពខួរក្បាល ។ផ្លែប្លូប៊ឺរី សម្បូរទៅដោយជាតិសរសៃមានប្រសិទ្ធិភាពកាត់បន្ថយការរលាក ជួយឱ្យប្រព័ន្ធពោះវៀនប្រសើរឡើង និង ជួសជុលខួរក្បាលឱ្យដំណើរការប្រក្រតី។

4. មានផ្ទុកអាស៊ីតហ្វូលិក

អាស៊ីតហ្វូលិកគឺជាវីតាមីនដ៏សំខាន់ដែលជួយដល់ប្រព័ន្ធបញ្ជូនសរសៃប្រសាទក្នុងខួរក្បាលគ្រប់គ្រងអារម្មណ៍ល្អ និងសកម្មភាពខ្ពស់នៃការយល់ដឹង។ ការធ្វើឱ្យប្រសើរឡើងនូវកម្រិតអាស៊ីតហ្វូលិកមានប្រសិទ្ធភាពលើសុខភាពផ្លូវចិត្ត សុខភាពខួរក្បាល និងការចងចាំរបស់អ្នក។Growing Blueberry Bushes - Tips For Blueberry Plant Care
ប្រភព phunutoday