រាជធានីភ្នំពេញ ៖ ដូចប្រិយមិត្តជ្រាបខ្លះហើយ ជុំវិញករណីក្មេងប្រុសបងប្អូនចំនួន០២នាក់ ដែលបាត់ខ្លួននៅខេត្តសៀមរាប ហើយត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ សហការជាមួយសន្តិសុខកោះពេជ្រ បានរកឃើញនៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២២ វេលាម៉ោង០៦ និង០០នាទី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5lxBlQUuG1DY5FWcEawF_st1Ma2adlZp0uHtTbyIqiXR84qFVIoNy02hYV9pu_PAJvNp758xFmSE2_Y84G-DmJEsR8cSD_Y0giL9lOEE-IzbP3kwYWrECtIP6aLvCOogbedfSHpCNADf6gIyzn0-HK5LHL3CozRFLVa7hfTfcJU8ernGffAhn4vir/s800/photo_2022-05-17_07-54-04.jpg
ប៉ូលិសខេត្តសៀមរាប បានឲ្យដឹងថា តាមការសាកសួរ ឈ្មោះហ៊ុន គីមហេង ភេទប្រុស អាយុ១៤ឆ្នាំ និងឈ្មោះ ហ៊ុន វិសាល ភេទប្រុស អាយុ៩ឆ្នាំ ពួកគេបានឆ្លើយបំភ្លឺថា មិនមែនជាករណីចាប់ជំរិត ឬក៏ចាប់ចូលក្នុងឡានទេ ជាការគេចចេញពីផ្ទះ ដោយក្នុងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ពេលព្រឹកឈ្មោះហ៊ុន គីមហេង បានបោកកូនជ្រូកបានប្រាក់ប្រាំបីម៉ឺនប្រាំពាន់រៀល និងបានលក់កង់បាន១ម៉ឺនរៀល ទៅទិញសំបុត្ររថយន្តក្រុងដឹកអ្នកដំណើរឈ្មោះ សុ គាន់ នៅមុខបុរីសៀងណាំ ទាំងពីរនាក់តម្លៃ២៥000រៀល ជិះទៅក្រុងភ្នំពេញ ហើយចំពោះទូរស័ព្ទបានដោះស៊ីម ក្រវាត់ចោល មិនបានលក់ ឬបាត់ទៅណាទេ។ ពេលដល់រាជធានីភ្នំពេញ យប់ទី១ ក្នុងថ្ងៃទី១២ ខែឧសភា ដេកនៅក្នុងវត្តមិនស្គាល់ឈ្មោះ។ យប់ទី២ ក្នុងថ្ងៃទី១៣ ដេកនៅជិតរូបសំណាក់សម្ដេចតា ។ យប់ទី៣ និងទី៤ ត្រូវនឹងថ្ងៃទី១៤,១៥ ដេកនៅក្រោមស្ពានមិនស្គាល់ឈ្មោះ។ ចំពោះពេលថ្ងៃឈ្មោះហ៊ុន គីមហេង ដើររកសុំការងារគេធ្វើ។
សមត្ថកិច្ច បញ្ជាក់ថា មូលហេតុដែលគេចចេញពីផ្ទះ ដោយឈ្មោះហ៊ុន គីមហេង រៀនអត់ចេះ ហើយប្រឡងធ្លាក់ ខ្លាចឪពុកម្ដាយស្ដីបន្ទោស ក៏នាំប្អូនគេចេញពីផ្ទះ។ ចំពោះការបំភ្លឺ មានការចូលរួមពីឪពុកម្ដាយ និងលោកមេភូមិផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgakVsVFmHOYqQ3s7Bozqr_JaqMMYW7uVXrD-C7bddwFuFFmRnQ056eXMWMrjmvI0XUP-5CdE83UflMpzivigRD67fHp1gLtIKOFyl-a2YP6WKpzpMCTUfbT6G8VO6ciYwl9iEqroK_4ky3aDbDc5CKYfqzIPQZEPk74Xvoh5lkCMX6mXYyp0xCUse/s960/photo_2022-05-17_07-54-03.jpg