សុខភាពបន្តពូជគឺជាសុខភាពមួយដែលស្រ្តីមិនគួរមើលរំលង ទោះបីជាអ្នកមានដៃគូ ឬ មិនទាន់មានក៏ដោយ ។នៅពេលដែលតំបន់សម្ងាត់របស់ស្រ្តីមានក្លិនចម្លែក ហើយប្រសិនបើអ្នកមិនធ្វើអន្តរាគមន៍ឱ្យទាន់ពេលវេលាទេ វាអាចនឹងមានផលអាក្រក់ចំពោះសុខភាពបន្តពូជរបស់ស្រ្តី ។វេជ្ជបណ្ឌិតបានបង្ហាញពីវិធីដ៏មានប្រសិទ្ធភាពក្នុងការបំបាត់ក្លិនកន្លែងឯកជនដូចខាងក្រោម៖
១. ទម្លាប់មិនប្រើខោក្នុងពេលគេង៖
ការទម្លាប់ស្លៀកខោក្នុងនៅពេលយប់ចូលគេង បង្កើនសំណើមនៅតំបន់ឯកជន ជាហេតុបង្កហានិភ័យនៃការឆ្លងមេរោគបាក់តេរី និង ពពួកផ្សិត បង្កជាការរមាស់ ការរលាក ក៏ដូចជាក្លិនមិនល្អផងដែរ។យវេជ្ជបណ្ឌិតណែនាំឱ្យស្រ្តីក៏អាចជ្រើសរើសប្រភេទខោក្នុងដែលធ្វើពីក្រណាត់កប្បាស ឬសូម្បីតែដេកអាក្រាតកាយ ដើម្បីឱ្យកន្លែងឯកជនមានភាពរីករាយ និងស្ងួត។
២.សម្អាតតំបន់សម្ងាត់ក្នុងថ្ងៃមករដូវ
ហានិភ័យនៃការឆ្លងនៃជំងឺនៅតំបន់ឯកជន កើនឡើង១៦ដង ក្នុងអំឡុងពេលមករដូវ ដូច្នេះអ្នកត្រូវតែធ្វើការផ្លាស់ប្តូរសំលីអនាម័យឱ្យបានទៀងទាត់ យ៉ាងហោចណាស់ ៤ម៉ោង និង សម្អាតតំបន់នោះឱ្យបានត្រឹមត្រូវរាល់ពេលផ្លាស់ប្តូរ។អ្នកក៏ត្រូវប្រុងប្រយត្ន័ផងដែរចំពោះការជ្រើសរើសសំលីដែលមានលក់នៅលើទីផ្សារ មានផ្ទុកសារធាតុគីមីពុលដូចជា phthalates ដែលអាចប៉ះពាល់ដល់អរម៉ូនស្ត្រី។ក្រៅពីនេះគួរចៀសវាងការរួមភេទក្នុងថ្ងៃពិសេសរបស់ស្រ្តី ដើម្បីការពារការរលាក និង ដាច់រលាត់។
៣. បរិភោគអាហារដែលមានជាតិprobiotic
វិធីមួយដើម្បីរក្សាតំបន់ឯកជនរបស់អ្នកឱ្យស្អាត ដែលអ្នកគួរចងចាំគឺរបបអាហារប្រចាំថ្ងៃ។ អាហារដែលផ្ទុកទៅក្នុងរាងកាយមានឥទ្ធិពលលើសុខភាពនៃតំបន់ឯកជន ក៏ដូចជាក្លិន និងពណ៌នៃទឹករំអិលទ្វារមាស។ អ្នកគួរតែញ៉ាំទឹកដោះគោជូរ ឬអាហារដែលមានផ្ទុក probiotics ច្រើនក្នុងអំឡុងពេលនៃការប្រើថ្នាំអង់ទីប៊ីយោទិច ដើម្បីជួយរក្សាតុល្យភាពនៃ microflora ក្នុងរាងកាយ នៃទ្វារមាស និង ការពារផ្សិតនៅតំបន់នេះផងដែរ។
៤.ប្រើទឹកអនាម័យមាន PHសមស្រប
តំបន់ឯកជន គឺជាតំបន់ដែលស្តើង និង ងាយរលាកបំផុត ដូច្នេះអ្នកមិនសាកសមក្នុងការប្រើប្រាស់ផលិតផលជាប្រភេទទឹកអនាម័យដែលមានក្លិន និងមានកម្រិត PHខ្ពស់ពេកទេ ការប្រើផលិតផលសម្អាតគ្មានក្លិនគឺជាវិធីដ៏មានប្រសិទ្ធភាពក្នុងការសម្អាតដែលស្ត្រីគួរតែពិចារណា។
៥.ការហាត់កីឡា
បន្ទាប់ពីហាត់កីឡារួច រាងកាយរបស់អ្នកនឹងបញ្ចេញញើសច្រើន សូម្បីតែនៅតំបន់សម្ងាត់ក៏សើមដែរ ដូច្នេះហើយការងូតទឺកភ្លាមៗក្រោយ ៣០នាទី ការផ្លាស់ប្តូរសំលៀកបំពាក់ ជៀសវាងហានិភ័យនៃការរលាក និង ក្លិន។
ប្រភពphunutoday
ការយកចិត្តទុកដាក់លើការការពារ ការថែទាំ សម្រាប់សុខភាពបន្តពូជវាគឺជាប្រការល្អបំផុត សម្រាប់ជីវិតដៃគូ ក៏ដូចហានិភ៏យនៃការឆ្លងមេរោគកាចសាហាវនានា៕Vaginal odors you want to watch out for | MamasLatinas.com