ត្រីស្ថិតក្នុងចំណោមអាហារដែលផ្តល់សុខភាពល្អបំផុតនៅលើភពផែនដី វាផ្ទុកទៅដោយសារធាតុចិញ្ចឹមសំខាន់ៗដូចជាប្រូតេអ៊ីន និងវីតាមីនD។ ត្រីក៏ជាប្រភពដ៏អស្ចារ្យនៃអាស៊ីតខ្លាញ់អូមេហ្គា៣ ដែលមានសារៈសំខាន់មិនគួរឱ្យជឿសម្រាប់រាងកាយ និងខួរក្បាលរបស់មនុស្ស។ទោះបីជាការបរិភោគត្រីផ្តល់អត្ថប្រយោជន៍ចំពោះសុខភាពរាងកាយក្តី ប៉ុន្តែអ្នកមិនគួរទទួលទានផ្នែកត្រីទាំង ៤ នេះទេ ព្រោះវាសម្បូរទៅដោយជាតិពុល និង ប៉ារ៉ាស៊ីត៖

១.ប្រមាត់ត្រី
ទីតាំងដែលសម្បូរទៅដោយសារធាតុកខ្វក់ច្រើនជាងគេរបស់ត្រី គឺទឹកប្រមាត់។បើទោះបីជាមានពាក្យចចាមអារ៉ាមនៅក្នុងរឿងព្រេងនិទាន ថាទឹកប្រមាត់ត្រីអាចព្យាបាលជំងឺpanacea ក៏ដោយ តែវាមិនមានមូលដ្ឋានវិទ្យាសាស្រ្តដើម្បីបញ្ជាក់ច្បាស់លាស់នោះទេ។អ្នកជំនាញខ្លះថែមទាំងបានផ្តល់អនុសាសន៍ថាទឹកប្រមាត់ត្រីមិនមែនជាអាហារប៉ូវកំលាំងទេ។ ដោយសារទឹកប្រមាត់ត្រីជាប្រភពនៃអង់ស៊ីម និងមានផ្ទុកជាតិពុល tetrodotoxin ដែលវាអាចបង្កគ្រោះថ្នាក់ដល់ប្រព័ន្ធសរសៃប្រសាទ និង ខ្សោយផ្លូវដង្ហើម។Amazing trick: use fish gallbladder to make paper pieces swim really fast -  YouTube
២. រំអិលត្រី
ទឹករំអិលត្រីមានផ្ទុកបាត់តេរី និង ភាពកខ្វក់ជាច្រើន តម្រូវឱ្យយើងមុននឹងទទួលត្រូវសម្អាតកោសវាចេញ ព្រោះបើយើងមិនបានសម្អាតវាឱ្យបានស្អាតទេ និងមានក្លិនត្រីពិបាកក្នុងការទទួលទាន ហើយវាក៏មិនល្អសម្រាប់រាងកាយមនុស្សឡើយ។វិធីងាយៗក្នុងការចិញ្ចឹមត្រីអណ្ដែងឱ្យឆាប់ធំ -Eang Sophallet៣.ក្បាលត្រី
មនុស្សជាច្រើនពិតជាចូលចិត្តបរិភោគក្បាលត្រី ប៉ុន្តែត្រីគឺជាសត្វដែលរស់នៅក្នុងទឹក ទន្ទឹមនឹងនេះ ការបំពុលទឹកនៅកន្លែងជាច្រើននាពេលបច្ចុប្បន្ននេះគឺធ្ងន់ធ្ងរខ្លាំងណាស់ ដែលនាំឲ្យមានការកើនឡើងនូវបរិមាណនៃលោហធាតុធ្ងន់នៅក្នុងក្បាលត្រី។ ដូច្នេះប្រសិនបើអ្នកចង់បរិភោគក្បាលត្រី អ្នកគួរតែលាងសម្អាតឱ្យស្អាត ។Fear Not the Fish Head | TASTE៤. ភ្នែកត្រី
តើភ្នែកត្រីសម្បូរសារធាតុចិញ្ចឹមឬ? ចំលើយមិនដូច្នោះទេ! វាថែមទាំងជាផ្នែកមួយដែលមានបាក់តេរីជាច្រើន ជាពិសេសពពួកប៉ារ៉ាស៊ីត៕Nostril to Caudal: Fish Eye Chips | MeatEater Cook
ប្រភព phunutoday