(ភ្នំពេញ)៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) នឹងរៀបចំទិវាសុខភាពពេលមករដូវ (MHD 2022) ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ «បញ្ឈប់ការរើសអើង » និងការចែកសំឡីអនាម័យជាបន្ទះដល់ក្មេងស្រី និងស្ត្រីដែលត្រូវការសម្រាប់ថែ រក្សាសុខភាព។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgG5R5JYAcSIjgvn0Nq_43xSOakkq28iRkgGqOACKMrI1Ab53iA03AqSWN3b0-WsbU6fkNwB5MqjRR8ps8swRb2RDx15Yd9Yb4cAIWpijMQ5dT0ikRQiepwrBjmKAtIqx8JWYlRtesG2xbwFlMI9DleKHlrDvm3grqTgpWPXXkEoYqLO1xOwU3FJxJa/s1190/photo_2022-05-16_15-00-57%20(2).jpgក្នុងចំណោមមនុស្សជាង ១.៨ពាន់លាននាក់នៅទូទាំងពិភពលោក ដែលមករដូវ ៥០០លាននាក់ មិនអាចទទួលបានទីកន្លែងសុវត្ថិភាព និងផលិតផល រក្សាអនាម័យ ដើម្បីគ្រប់គ្រងសុខភាពការមករដូវរបស់ពួកគេ។ កង្វះខាត និងតម្លៃទីផ្សាខ្ពស់ដែលបង្កឡើងដោយជំងឺកូវីដ-១៩ ក៏បានធ្វើឱ្យការទិញផលិតផល អនាម័យកាន់តែលំបាក នៅទូទាំងពិភពលោក។

កង្វះខាតទាំងនេះបណ្តាលឱ្យមនុស្សដែលមករដូវមានការលំបាក រួមទាំងការខកខានមិនបានចូលរៀនរហូតដល់ ១៨ថ្ងៃ ក្នុងឆ្នាំសិក្សារបស់ពួកគេ ការធ្លាក់ទឹកចិត្ត ដោយសារ តែការមាក់ងាយ និងការរើសអើង និងហានិភ័យកាន់តែច្រើន ក្នុងការធ្លាក់ខ្លួនជាជនរងគ្រោះនៃការជួញដូរផ្លូវភេទ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQM6TrO8ObjyFZPainc_YbfcICU38XQuqTC4cGyI1dtIOobKUsV2y68YdSoBiWxJ-_2ady-YGFRJ3zuRCBtpJhaSp5hqFc5dN_nYK1fkLn9KDjrKrFLaeWwhTGE2W61fP0Jgti9Fh6GOWpZJB6Ah_IpkpGbnlsX9pILLRPN2-4uS6Kdjnh3Iah-X7d/s1280/photo_2022-05-16_15-00-57%20(3).jpgទិវាសុខភាពពេលមករដូវ ត្រូវបានទទួលស្គាល់ទូទាំងពិភពលោកនៅថ្ងៃទី២៨ ខែឧសភា ហើយត្រូវបានបង្កើតឡើងជាលើកដំបូងដោយអ្នកតស៊ូមតិនៅក្នុងឆ្នាំ២០១៤ ដើម្បីបង្ហាញពីសារៈសំខាន់នៃការអប់រំការគ្រប់គ្រងសុខភាពពេលមករដូវ ដែលផ្តល់សិទ្ធិអំណាចដល់មនុស្សទាំងអស់ដែលមករដូវ ដើម្បីចូលរួមយ៉ាងពេញ លេញនៅក្នុងសង្គម និងរស់នៅក្នុងជីវិតដែលមានសុខភាពល្អ និងសម្រេចចិត្តដោយខ្លួនឯង។

ក្រុមការងារ AHF តាមបណ្តាប្រទេសបានរៀបចំព្រឹត្តិការណ៍រំលឹកខួបអនុស្សាវរីយ៍ និងផ្តល់ព័ត៌មានសម្រាប់ឆ្នាំ២០២២។ អង្គការមូលនិធិថែទាំសុខភាពអេដស៍កម្ពុជា និងសហការជាមួយអង្គការខេមរា និងស្ថាប័នផ្សេងៗទៀត រៀបចំទិវានេះដូចជា៖

* លើបណ្តាញសង្គម ចាប់ពីថ្ងៃទី២០ រហូតដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ ផ្សាយបន្តផ្ទាល់ និងសំណួរចម្លើយយករង្វាន់

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgp7cHc28Kqa6f0_yTE-8GgdPQ5hjjZ1GCvf4Hf75oEOle83nI0no6IZu2HThMSscd3_MgguODSRVUJhRWwMS8pfDLDHWZ67mM6kI6Itmfs4Blww-8yktobvS0uCqPX6HXGMhPbYIZQtlEtIAk5IfKmPK_7_cJFRseDOuY1O7v5OIsKr8j2HucY-sd0/s1280/photo_2022-05-16_15-00-58%20(3).jpg* ថ្ងៃសុក្រទី២០ ខែឧសភា ឆ្នាំ២០២២ នៅវិទ្យាល័យហ៊ុន សែន ១មិថុនា ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ

* ថ្ងៃសៅរ៍ ទី២១ ខែឧសភា ឆ្នាំ២០២២ ទីតាំងរោងចក្រ Ocean Apparel Manufacturing Co.,Ltd រាជធានីភ្នំពេញ

* ថ្ងៃសៅរ៍ ទី២៨ ខែឧសភា ឆ្នាំ២០២២ ទីតាំងវិទ្យាល័យហ៊ុន សែន ពងទឹក ខេត្តស្វាយរៀង។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg49ADzkrRnhAPpe4UmXZG20IEjmNTdktjaH1iIt5B5MlwJh6QJfo_iIhpRVOiBJdcIciYny_A1TyjvA8KsHj23LAEec7TwXZRv682XnAuwZwiSXY3v9A-_ftn3txi0ENUR-Biz2Je28UQDoaHcwQy2O0rHGxe5QefiD6TlZjRq8-UzpvQfuFP9DNM5/s1280/photo_2022-05-16_15-00-58.jpgសូមអញ្ជើញចូលរួមជាមួយអង្គការមូលនិធិថែទាំសុខភាពអេដស៍ (AHF) ក្នុងការជួយបង្កើតភាពប្រក្រតីថ្មីដោយធ្វើការ បញ្ឈប់ការរើសអើង លើការមករដូវរបស់ស្ត្រី ក្មេងស្រី និងអ្នកមករដូវផ្សេងៗទៀត៕