ភ្នំពេញ៖ គ្រប់គ្នាពិតជាទទួលស្គាល់ថា តារាចម្រៀងស្រី ទេព បូព្រឹក្ស មិនត្រឹមតែមានប្រជាប្រិយភាពខ្លាំងនោះទេ សូម្បីតែរូបសម្រស់វិញ នៅរក្សាបានភាពស្រស់ស្អាតដូចពីធម្មជាតិដដែល។ ប៉ុន្តែមែនទែនទៅ ទេព បូព្រឹក្ស ធ្លាប់សារភាពប្រាប់អ្នកសារព័ត៌មានថា ខ្លួនពិតជាបានកែកុនសម្រស់បន្តិចបន្តួចត្រង់ខ្ទង់ច្រមុះ ដើម្បីឱ្យកាន់តែលើកទម្រង់មុខឱ្យស្អាតថែមមួយកម្រិតទៀត។

ជាក់ស្ដែងកាលពីថ្ងៃទី១៥ ខែឧសភា កញ្ញាបានបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើបណ្ដាញសង្គមហ្វេសប៊ុក រួចរៀបរាប់ថា៖ «ថ្ងៃនេះសំរេចចិត្តវះកាត់ខ្ទង់ច្រមុះជាលើកទី 2 ចឹងឃើញមុខប្លែកមិនបាច់ឆ្ងល់ទេប្រាប់ឲ្យហើយម៉ងទៅអរគុណលោកគ្រូអ្នកគ្រូ» យ៉ាងណាមិញ ទេព បូព្រឹក្ស បានប្រាប់បន្ថែមនៅក្នុង Comment ថា ៖ «ខ្ញុំមិនលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាកែសម្ភស្សនោះទេ តែបើចង់កែរឺធ្វើអ្វីមួយត្រូវជ្រើសរើស clinic ដែលមានគុណភាព»។

ពាក់ព័ន្ធជាមួយការកែកុនច្រមុះនេះ គេឃើញមានហ្វេនជាច្រើនបានលើកជាមតិថា ៖ «គ្រាន់តែលើកខ្ទង់ច្រមុះសោះហេតុអីធ្វើអោយសំរស់ប្រែប្រួលឡើងស្អាតដល់ថ្នាក់នេះ ជូនពរអោយសំរស់ប្អូនស្រីកាន់តែស្អាតរាល់ៗៗថ្ងៃ » «ស្អាតសាហាវ» «ទើបតែឃើញចែព្រឹកមួយទេ កែចេញមកឡើងញាក់សាហាវ » ៕