កាលពីម្សិលមិញ នៅក្នុងអំឡុងព្រឹត្តិការណ៍សុីហ្គេមលើកទី៣១នៅប្រទេសវៀតណាម គូរស្នេហ៍របស់អត្តពលិកមួយគូរបានបង្កភាពភ្ញាក់ផ្អើលជាខ្លាំងនៅក្នុងព្រឹត្តិការណ៍នេះទាំងមូល។

ក្រោយពីទទួលបានមេដាយមាសភ្លាមៗកីឡាករ Nguyen Tien Trong ដែលជាម្ចាស់ជើងឯកកីឡាលោតចម្ងាយផ្នែកបុរស បានទៅលុតជង្គង់សុំមិត្តស្រីរបស់គាត់រៀបការ នៅអំឡុងពេលដែលមិត្តស្រីរបស់គាត់ ​Nguyen Thi Phuong Trinh ដែលជាកីឡាការនី កំពុងតែនៅលើវេទិកាទទួលយកមេដាយផងដែរ។

ក្រោមក្រសែភ្នែកមនុស្សរាប់ពាន់នាក់ មិនអង្អង់យូរកីឡាការនី Nguyen Thi Phuong Trinh ក៏បានយល់ព្រមអោយកីឡាករ Nguyen Tien Trong បំពាក់ចញ្ជ្រៀនអោយ​តែម្តង៕