ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ អស់រយៈពេល៥ថ្ងៃកន្លងទៅ ឃើញថាក្រុមអត្តពលិកកម្ពុជា ហាក់ធ្វើបានល្អដោយឈរនៅលេខ ៨ នៃតារាងមេដាយសរុប គិតត្រឹមព្រឹកម៉ោង ៨ថ្ងៃច័ន្ទ​ ម៉ោង៧:៤៥។

កម្ពុជាឈរនៅលេខ ៨ មានមេដាយសរុប ១៤ ដោយក្នុងមាស១ ប្រាក់៤ និងសំរិទ្ធ៩។ នៅក្នុងមេដាយមាស បានទៅលើប្រភេទកីឡាឃីកបុកស៊ីង ដែលធ្វើបានដោយកីឡាករ ទូច រ៉ាឆាន់។

គួរបញ្ជាក់ផងដែរ សុីហ្គេមលើកទី៣១នៅប្រទេសវៀតណាមឆ្នាំ២០២២នេះ  បានចាប់ផ្តើមប្រកួតជាផ្លូវការតាំងពីថ្ងៃទី១២ ខែឧសភា ដល់ថ្ងៃទី២៣ ខែឧសភា៕May be an image of 1 person, indoor and text

ប្រភព និងរូបភាព: Cambodia2023