ប្រទេសថៃ៖ ពិតណាស់វិសាខបូជាគឺជាថ្ងៃបុណ្យពិសេសមួយសម្រាប់អ្នកកាន់ពុទ្ធសាសនា​ ក្នុងនោះក្រៅពីប្រទេសកម្ពុជា ក៏មានប្រទេសមួយចំនួនទៀតដែលបានប្រារព្ធនូវពិធីបុណ្យមួយនេះ ដូចជាប្រទេសថៃជាដើម ហើយអ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍នោះគឺនៅក្នុងថ្ងៃស្អែននេះប្រទេសថៃបានប្រកាសជាសាធារណៈថាអ្នកណាហ៊ានលក់ភេសជ្ជៈឬគ្រឿងស្រវឹងដែលមានជាតិអាកុល និងត្រូវផ្ដន្ទាទោសទៅតាមច្បាប់ និងពិន័យជាទឹកប្រាក់ផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thairath។

ទាក់ទងនឹងការចេញនូវច្បាប់មួយនេះផងដែបានធ្វើឡើងសម្រាប់ថ្ងៃបុណ្យវិសាខបូជាចំថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦នេះ ប​ន្ទាប់ពីឧត្តមសេនីយ៍ទោលោក Witchayakorn Nichabowon អ្នកនាំពាក្យរង នៃអគ្គស្នងការនគរបាលជាតិថៃ បានបង្ហាញឱ្យដឹងថា យោងតាមសេចក្តីប្រកាសរបស់ទីស្តីការនាយករដ្ឋមន្ត្រី ស្តីពីការហាមឃាត់ការលក់ភេសជ្ជៈមានជាតិអាល់កុល លេខ៣ ព.ស. ចុះថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៥កន្លងមក  បានហាមលក់ភេសជ្ជៈមានជាតិអាល់កុលក្នុងថ្ងៃបុណ្យមាឃបូជា បុណ្យវិសាខបូជា ក៏ដូចជាបុណ្យមួយចំនួនទៀត លើកលែងតែការលក់ក្នុងហាងមិនបង់ពន្ធ ក្នុងអគារ អាកាសយានដ្ឋានអន្តរជាតិមួយចំនួនតែប៉ុណ្ណោះ។ លើសពីនេះលោកឧត្តមសេនីយ៍ទោ រ៉យ អ៊ីងកា ផៃរ៉ូត អគ្គស្នងការរងនគរបាលជាតិទទួលបន្ទុកផ្នែក ប្រឆាំងបទល្មើស បានចេញលិខិតបញ្ជាឱ្យអង្គភាពប្រតិបត្តិការនៅទូទាំងប្រទេសរៀបចំកម្លាំងល្បាត ល្បាតតាមតំបន់ដើម្បីទប់ស្កាត់ការប្រព្រឹត្តខុស ផ្តោតលើការឃ្លាំមើលភោជនីយដ្ឋាន កន្លែងកម្សាន្ត នៅជុំវិញស្ថានីយ៍ឡានក្រុង និងស្ថានីយ៍ប្រេងឥន្ធនៈមួយចំនួន និងរឹតបន្តឹងការចាប់ខ្លួន ប្រសិនបើមានបទល្មើសជាក់ស្តែង ដោយអនុញ្ញាតឱ្យអ្នកគ្រប់គ្រងគ្រប់ជាន់ថ្នាក់ ត្រួតពិនិត្យ និងអនុវត្តបន្ត អាស្រ័យហេតុនេះសូមធ្វើការផ្សព្វផ្សាយដល់អាជីវករ និងសាធារណជនទាំងអស់ មេត្តាកុំលក់ដូរ និងពិសាគ្រឿងស្រវឹងគ្រប់ប្រភេទ ទាំងលក់ដុំ និងរាយ ទូទាំងប្រទេស ចាប់ពីពាក់កណ្តាលអធ្រាត្រម៉ោង ២៤.០០  យប់ថ្ងៃទី ១៤ ឧសភា ២០២២ រហូតដល់ ២៤.០០ យប់ថ្ងៃទី ១៥ ឧសភា ២០២២។

ក្នុងនោះប្រសិនបើមានការលក់ឬទិញយកទៅប្រើប្រាស់នៅក្នុងថ្ងៃមួយនេះ និងមានការផ្ដន្ទាទោស ដោយជាប់ពន្ធនាគាររយៈពេល៦ខែ និងពិន័យជាទឹកប្រាក់ចំនួន១ម៉ឺនបាត៕ ប្រភព៖ Thairath