ប្រទេសថៃ៖ មានរឿងដ៏គួរឱ្យភ្ញាក់ផ្អើល និងគួរឱ្យចាប់អារម្មណ៍មួយបានកើតឡើង ក្រោយពីមានគូស្នេហ៍មួយគូស្រឡាញ់គ្នា ដោយមេធាវីម្នាក់មានមិត្តប្រុសជាជនល្មើសសុខចិត្តតស៊ូក្នុងការដោះស្រាយឱ្យគូស្នេហ៍ខ្លួនរួចទោសពីច្បាប់ ព្រោះតែទំហំនៃក្ដីស្រឡាញ់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Kapook។

ទាក់ទងនឹងរឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍នេះផងដែរបានកើតឡើងនៅក្នុងប្រទេសថៃ ដោយមានគូស្នេហ៍មួយគូដែលបានស្រឡាញ់គ្នាអស់រយៈពេល១១ឆ្នាំ ស្រាប់តែខាងប្រុសត្រូវបានគេចាប់ខ្លួន ជាប់ពន្ធនាគារទាក់ទងនិងគ្រឿងញៀនអស់រយៈពេល៨ឆ្នាំ តែបានត្រឹមតែ២ឆ្នាំក៏ត្រូវដោះលែងមកវិញ ក្នុងនោះ Bew ដែលនាងគឺជាសង្សាររបស់បុរសខាងលើក៏បានទៅរៀនបន្តនៅសកលវិទ្យាល័យមួយកន្លែង ទាក់ទងនឹងផ្នែកច្បាប់ ។ទន្ទឹមនឹងនោះសង្សាររបស់នាងក៏បានជាប់ចូលធ្វើជាទាហានបានមួយរយៈធំក៏ត្រូវបានក្លាយជាជនជាប់ចោទទាក់ទងនឹងកាំភ្លើងពីរដើម រហូតលោកត្រូវការរកមេធាវីជួយដោះស្រាយ ក្នុងនោះ Bew ដែលជាសង្សាររបស់គេក៏បានស្មគ្រចិត្តក្នុងការធ្វើជាមេធាវីដោះស្រាយក្ដីឱ្យបុរសជាជនជាប់ចោទនោះដោយមិនចង់ឱ្យគូស្នេហ៍ខ្លួនត្រូវជាប់គុកម្ដងទៀតនោះទេ។ ស្របពេលនោះផងដែរក្រុមប៉ូលិសក៏បានដឹងថា Bew នាងមិនត្រឹមតែជាមេធាវីសម្រាប់ដោះស្រាយក្ដីនោះទេតែអ្នកទាំងពីរគឺជាគូស្នេហ៍ និងគ្នារហូតធ្វើឱ្យពួកគេមានការភ្ញាក់ផ្អើលជាខ្លាំងហើយក៏ត្រូវបានគេផ្លាស់ប្ដូរមេធាវីថ្មីផ្សេងទៀតហើយរឿងក្ដីនៅតែដំណើរការដដែល។

យ៉ាងណាមិញ Bew នាងក៏បានបង្ហោះនូវអារម្មណ៍ខ្លួនឯងចូលទៅក្នុងបណ្ដាញសង្គមថា៖

“រឿងស្នេហារយៈពេល ១២ ឆ្នាំមិនដែលគិតថាអស្ចារ្យទេ ហើយមិនដែលមានមោទនភាពដែលមាន មិត្តប្រុសនៅក្នុងគុកនោះទេ ប៉ុន្តែខ្ញុំសូមរក្សាទុកជាអនុស្សាវរីយ៍ថាយើងធ្លាប់ស្មោះនឹងស្នេហានេះកន្លងមក សូមអភ័យទោសប្រសិនបើខ្ញុំធ្វើឱ្យនរណាម្នាក់មិនពេញចិត្ត ហើយរីករាយនិងមតិចូលរួមជានិច្ច”៕ ប្រភព៖ Kapook