ភ្នំពេញ៖ កាលពីប៉ុន្មានខែមុននេះយើងសង្កេតឃើញមហាជនយ៉ាងច្រើនសន្ធឹកសន្ធាប់ធ្វើការនាំគ្នាពីរឿងលោកយាយម្នាក់ ដែលមានអាយុ៦០ឆ្នាំ ខិតខំជំនះព្រហ្មលិខិតនាពេលយប់ឡើងតស៊ូរត់ផាសអេប (Passapp) ដើម្បីយកកម្រៃដែលរកបានទៅផ្គត់ផ្គង់គ្រួសារដែលមានម្ដាយអាយុ៨៥ឆ្នាំ កំពុងសម្រាកនៅផ្ទះ ខណៈរូបលោកយាយមិនមានប្ដី កូនអ្វីនោះទេ សព្វថ្ងៃមានតែម្ដាយតែប៉ុណ្ណោះ។

ជាក់ស្ដែងបើយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកមួយឈ្មោះ Sothy Daly បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «អ៊ុំស្រីអាយុ 60ឆ្នាំរត់ passapp នៅពេលយប់ ចញ្ចឹមម្តាយអាយុ៨៥ឆ្នាំ ជួយជិះគាត់ផងបងប្អូនគាត់អត់កូន អត់ប្តីរាល់ថ្ងៃចិញ្ចឹមម្តាយ គាត់រត់ម៉ោង ៤ល្ងាច ដល់ព្រឹក លេខគាត់ 0968453960 ទីតាំងគាត់ ម្តុំបាក់ទូក និង ផ្សាដេប៉ូ សម្រាប់បងប្អូនមចង់ជួយគាត់ តាម ABA ខ្ញុំបាទ 969699922 sothydaly ពេលល្ងាចស្អែកយកជូនគាត់» ៕