ទំហំ និង រូបរាងសុដន់របស់ស្រ្តីម្នាក់ៗ គឺមានភាពខុសគ្នា ប៉ុន្តែមានចំណុចទូទៅមួយចំនួនដែលអ្នកត្រូវចងចាំ ដើម្បីបង្ការជំងឺដុំគីស កាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺមហារីកសុដន់ បន្ថយការឈឺទ្រូង និងឈឺចាប់នៅពេលមានរដូវជាដើមនោះ មានវិធីជាច្រើនដែលមនុស្សស្រីគួរតែយល់ដឹង ។ យោងតាមអ្នកវិទ្យាសាស្ត្រវេជ្ជសាស្ត្រ ការញ៉ាំអាហារ ខាងក្រោមនេះគឺជាអាថ៌កំបាំងមួយក្នុងការរក្សាសុដន់របស់អ្នកឱ្យមានសុខភាពល្អ។
• សណ្តែកសៀង
យោងតាមក្រុមនៅ Cleveland Clinic ស្ត្រីដែលទទួលទាន Daidzein និង genistein ជាប្រចាំ ដែលជាសារធាតុផ្សំពីរដែលមាននៅក្នុងសណ្តែកសៀង ឬតៅហ៊ូ ទំនងជាមិនសូវប្រឈមហានិភ័យនៃជំងឺដុំសាច់មហារីកទេ។ ការសិក្សាបានបង្ហាញថា សណ្តែកសៀងមានប្រយោជន៍ក្នុងការកាត់បន្ថយផលប៉ះពាល់នៃរោគសញ្ញានៃការអស់រដូវ ក៏ដូចជាជំងឺពុកឆ្អឹង និងជំងឺបេះដូង។ ក្រុមមួយមកពីមហាវិទ្យាល័យសុខភាពសាធារណៈនៃសាកលវិទ្យាល័យ Loma Linda បានវិភាគទិន្នន័យពីអ្នករស់រានមានជីវិតពីជំងឺមហារីកសុដន់ចំនួន 9,514 នាក់ ហើយបានរកឃើញថាការទទួលទានសណ្តែកសៀងមានប្រយោជន៍ក្នុងការការពារដុំសាច់កុំឱ្យកើតឡើងមកវិញ។China proposes 'soybean alliance' with Russia | 2020-08-27 | World Grain• ប្កូប៊ឺរី
យោងតាមសមាគមអាមេរិចសម្រាប់ការស្រាវជ្រាវជំងឺមហារីក ប៊្លូបឺរី ប្រឆាំងការលូតលាស់នៃកោសិកាដុំសាច់ក្នុងសុដន់។ ប្រសិនបើអ្នកទទួលទានផ្លែប៊្លូបឺរី ១៧០ ក្រាមក្នុងមួយថ្ងៃ អ្នកអាចស្រូបយកអត្ថប្រយោជន៍ទាំងនេះបានយ៉ាងច្រើន។Blueberries 101: Nutrition Facts and Health Benefits • គ្រាប់ធញ្ញជាតិMalt
គ្រាប់ធញ្ញជាតិ Malt ត្រូវបានគេសម្ងួតអោយស្ងួត មានតួនាទីក្នុងការបន្ថយរោគសញ្ញានៃការឈឺចាប់សុដន់ក្នុងពេលមានរដូវ ។យោងតាមការសិក្សាលើស្ត្រីចំនួន ១០០នាក់ ធ្វើវិនិច្ឆ័យរោគសញ្ញាមុនពេលមានរដូវ អ្នកដែលទទួលយកសារធាតុចម្រាញ់ពី malt 400mgបានបង្ហាញពីការថយចុះ 65% នៃរោគសញ្ញាឈឺចាប់សុដន់មុនពេលមករដូវ។ស្ត្រីដែលបន្តទទួលទាន គ្រាប់ធញ្ញជាតិmalt ក៏មានឥទ្ធិពលធ្វើអោយប្រសើរឡើងនូវ កែសម្រួលបញ្ហានៃភាពអស់កម្លាំង ញ័របេះដូង ឈឺក្បាល និងបង្កើនចំណង់អាហារ៕What is Munich Malt - homebrewtechniques.com
ប្រភពKormedi