ប្រទេសថៃ៖ មហាជនច្បាស់ជាបានស្គាល់រួចមកហើយជាមួយនឹងតារាសម្ដែងស្រី Pinky Savika នាងពិតជាមានសម្រស់ស្រស់ស្អាត ដែលធ្វើឱ្យមហាជនមួយចំនួនកោរសរសើរពីភាពស្រស់ស្អាតរបស់នាងបើទោះបីជាតារាស្រីរូបនេះមានអាយុរាងជ្រេបន្ទិចក៏ដោយ ក្នុងនោះនាងរឹតតែធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលបន្ទាប់ពីតារាស្រីម្នាក់នេះបានស្លៀកសម្លៀកបំពាក់ដូចទៅនឹងតារាស្រីឥណ្ឌាក្នុងរឿងដ៏ល្បីមួយ។

តារាស្រី Pinky Savika នាងតែងតែបង្ហាញខ្លួនជាមួយនឹងការស្លៀកពាក់យ៉ាងប្លែកភ្នែក ជាក់ស្ដែងកាលពីពេលថ្មីៗនេះ Pinky Savika  នាងបានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង ជាមួយនឹងការស្លៀកឈុតសារីយ៉ាងស្រស់ស្អាត ដូចទៅនឹងតួរស្រីមានឈ្មោះថា កាំងកុបៃ ក្នុងរឿង ” Gangubai kathiawadi ” ដែលជាខ្សែរភាពយន្តរបស់ឥណ្ឌាដ៏ល្បីដោយមានអ្នកគាំទ្រយ៉ាងច្រើន។ ដោយក្នុងសាច់រឿង Gangubai Kathiawadi នេះគេចង់បង្ហាញពីស្ត្រីដ៏ខ្លាំងម្នាក់របស់ទីក្រុង Mumbai ត្រូវគូស្នេហ៍បោកបញ្ឆោតឲ្យចូលផ្ទះបន រហូតចុងក្រោយនាងបានព្យាយាមតស៊ូក្នុងជីវិតដើម្បីសិទ្ធិស្ត្រី ក្នុងការផ្តល់ភាពស្របច្បាប់ដល់អាជីពពេស្យាចារនៅក្នុងប្រទេសឥណ្ឌា។ លើសពីនេះទៀតអ្នកគាំទ្រ ខ្សែភាពយន្តនេះជាច្រើនក្នុងប្រទេសថៃ ក៏បានស្លៀកនូវសម្លៀកបំពាក់សារីពណ៌សនេះជាច្រើនហើយតែងតែថតបង្ហោះចូលទៅក្នុងបណ្ដាញសង្គម រួមទាំងតារាស្រីដ៏ស្រស់ស្អាតយើង Pinky Savika នេះផងដែរ មិនត្រឹមតែការស្លៀកសារីពណ៌សដ៏លេចធ្លោ តែនាងបានបន្ថែមនូវវែនតាខ្មៅរឹតតែបន្ថែមនូវភាពស្រស់ស្អាត។

មហាជនបន្ទាប់ពីបានឃើញបែបនេះហើយ ពិតជាសរសើរមិនដាច់ពីមាត់នូវភាព ស្រស់ស្អាត និងពិតជាគួរឱ្យទាក់ទាញ ស័ក្ដិសមនឹងសម្លៀកបំពាក់របស់ឥណ្ឌា ដែលមើលទៅពិតជាប្លែកភ្នែក៕ ប្រភព៖ Sanook