កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនប្រេងរបស់អារ៉ាប់ Saudi Aramco  បានឡើងក្តោបក្តាប់ដំណែងលេខ១របស់ពិភពលោក ក្នុងនាមជាក្រុមហ៊ុនដែលមានតម្លៃថ្លៃជាងគេបង្អស់ ដោយបានរុញច្រានក្រុមហ៊ុន Apple ទៅឈរលេខ ២វិញ។Saudi Aramco to Raise $25.6 Billion in Biggest I.P.O. Ever - The New York  Times

ការកើនឡើងនេះគឺផ្អែកទៅលើតម្លៃមូលធនទីផ្សារនៃក្រុមហ៊ុនទាំងពីរ ដោយតម្លៃរបស់ក្រុមហ៊ុន Aramco កើនឡើងដល់ទៅ 2,43ទ្រីលានដុល្លារ និង Apple ធ្លាក់ចុះមកនៅត្រឹម 2,37ទ្រីលានដុល្លារ។

គួរបញ្ជាក់ផងដែរថានេះមិនមែនជាលើកទីមួយនោះទេ ដែលក្រុមហ៊ុនទាំងនេះប្រជែងគ្នាឡើងលេខ​១នោះ ពោលគឺកាលពីឆ្នាំ ២០២០កន្លងទៅ Apple បានឈរកាន់កាប់ដំណែងលេខ១ម្តងរួចមកហើយ ដោយបានវ៉ាដាច់ហ៊ុនប្រេងអារ៉ាប់ Saudi Aramco នេះ។ នៅក្នុងអំឡុងពេលនោះ Appleបានក្លាយជាក្រុមហ៊ុនមានតម្លៃថ្លៃជាងគេលើលោក និងដំបូងបំផុត ដោយមានតម្លៃមូលធនទីផ្សារ ដល់ទៅ ៣ទ្រីលានដុល្លារ ឯណោះ៕ Fixing your iPhone is about to get a lot easier | Grist

ប្រភព: CNBC