កីឡាការិនីជឺជិតស៊ូកម្ពុជា ខាន់ ចេសា នឹងខកខានក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម ដោយសារមិនអាចឆ្លងផុតដំណាក់កាលថ្លឹងទម្ងន់។

ក្នុងសេចក្ដីថ្លែងការណ៍ ចំពោះករណីរបស់កីឡាការិនី ចាន់ ចេសា ម្ចាស់មេដាយមាស អាសុី ២០១៨ និងមេដាយមាស សុីហ្គេម ២០១៩ មិនអាចឆ្លងកាត់ដំណាក់កាលថ្លឹងទម្ងន់ផុត ដោយសារលេីសទម្ងន់កំណត់ដែលបានចុះឈ្មោះ គឺ ៤៨kg ប៉ុន្តែនៅពេលថ្លឹងទម្ងន់ ឃើញថាលេីសទម្ងន់ ២g ដូចនេះ ចាន់ ចេសា មិនត្រូវបានអនុញ្ញាតឲចូលរួមប្រកួតឡើយ ព្រោះវាផ្ទុយទៅនឹងបទបញ្ជាការប្រកួតរបស់សហព័ន្ធ Juitjutsu អន្តរជាតិ និងបទបញ្ជាបច្ចេកទេសរបស់ SEA Games Technical handbook។May be an image of 3 people, people standing, indoor and text that says 'T CAM'

គណ:កម្មាធិការជាតិអូឡាំពិកម្ពុជា សូមបងប្អូនជនរួមជាតិ យោគយល់ និងអធ្យាស្រ័យខ្ពស់ ហេីយបន្តជំរុញ និងលេីកទឹកចិត្តដល់កីឡាករ កីឡាការិនីយេីងបន្តទៀត។

ប្រភេទកីឡាជឺជីតស៊ូ ក្នុងស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម គ្រោងនឹងប្រកួតនៅថ្ងៃទី១៤-១៥ ខែឧសភា ឆ្នាំ២០២២នេះ ខណៈដើមឡើយកម្ពុជា មានកីឡាការិនី ២រូបចូលរួមប្រកួតគឺ ខាន់ ចេសា និង ម៉ាប់ សុខហួយ៕May be an image of 6 people, people standing and rose

ប្រភព: CAMBODIA 2023