តាមអង្គការសុខភាពពិភពលោក ហៅកាត់ថា WHO ជំងឺក្រិនថ្លើមគឺជាជំងឺមួយដែលបណ្តាលមកពីការខូចខាតជាអចិន្ត្រៃយ៍ រឺមានស្លាកស្នាមនៅលើថ្លើម។ ជាលិកាដែលមានស្លាកស្នាមដែលបង្កនៅក្នុងថ្លើមរារាំងសកម្មភាពរបស់ថ្លើមមិនឲ្យដំណើរការបានត្រឹមត្រូវដោយធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពរបស់វាក្នុងការផលិតប្រូតេអ៊ីន រក្សាទុកវីតាមីន សារធាតុរ៉ែ និងបញ្ចេញចោលជាតិពុល ព្រមទាំងរាំងស្ទះលំហូរឈាមធម្មតាដែលឆ្លងកាត់ថ្លើម។ជាធម្មតាជំងឺក្រិនថ្លើម កើតឡើងដោយសារកត្តាជាច្រើនមានដូចជា:
. ការប្រើគ្រឿងស្រវឹងរ៉ាំរ៉ៃ
. ជំងឺរលាកថ្លើមប្រភេទ B, C និង D
. ជំងឺរលាកថ្លើមដោយប្រព័ន្ធភាពស៊ាំខ្លួនឯង
. ជាតិដែកកើនឡើងនៅក្នុងខ្លួន
. ជំងឺ Wilson ដែលបណ្តាលមកពីការប្រមូលផ្តុំទង់ដែងនៅក្នុងថ្លើម
. ការស្ទះនៃបំពង់ទឹកប្រមាត់ដែលបណ្តាលអោយទឹកប្រមាត់ច្រាលត្រលប់ចូលក្នុងថ្លើមវិញ បណ្តាលឲ្យមានស្លាកស្នាមក្នុងថ្លើម និងវិវត្តទៅជាក្រិនថ្លើម
. ខ្លាញ់ក្នុងថ្លើមដែលបង្កឲ្យរលាកថ្លើមរ៉ាំរ៉ៃ
. ការប៉ះពាល់រយៈពេលយូរទៅនឹងថ្នាំមួយចំនួន
. ជំងឺខ្សោយបេះដូងដែលកើតម្តងហើយម្តងទៀត។
យ៉ាងណាមិញ បើសិនបើលោកអ្នកកត់សម្គាល់ឃើញថា តំបន់ទាំង បី នេះ រីកធំខុសពីប្រក្រតី អាចប្រឈមនឹងជំងឺក្រិនថ្លើម៖

១.ហើមជើង
២.អណ្តាតរីកធំ (Hypersplenism)
៣.ទាចទឹក ( ពោះធំ)។
ក្រៅពីសញ្ញាទាំងអស់នេះ ជំងឺក្រិនថ្លើម អមជាមួយនឹងរោគសញ្ញាស្បែកលឿង រមាស់ស្បែក ស្ងួតមាត់ និងក្អួត ចង្អោរ ឈឺពោះ អស់កម្លាំង ខ្សោយ បាត់បង់ចំណង់អាហារ រវើរវាយ អាចរហូតដល់សន្លប់ រូបរាងកាយស្គមស្គាំង ទម្រង់មុខចេញឆ្អឹង គ្រុន ដៃជើងស្វិតសាច់ដុំ ផ្ចិតប៉ោង និង ទឹកនោមតិច ។

រោគសញ្ញាទាំងនេះ អាចនឹងលេចឡើ់ងក្រោយពីការឆ្លង ពី ១ខែ ទៅ ៦ ខែ ដោយមនុស្សជាច្រើនអាចដឹងថាកើតជំងឺនេះ នៅពេលដែលទៅធ្វើតេស្តតែប៉ុណ្ណោះ៕Queen Mary University of London
ប្រភព phunutoday