វាមិនមែនជារឿងចម្លែកទេ ដែលមនុស្សភាគច្រើនរងការពុលពីផ្លែឪឡឹក ។លោកវេជ្ជបណ្ឌិត ប្រធានផ្នែកជំងឺក្រពះពោះវៀន នៃមន្ទីរពេទ្យកុមារ ទីក្រុង Changchun ខេត្ត Jilin ប្រទេសចិន បានចែករំលែកថា ការពុលផ្លែឪឡឹក មានអាការៈដូចជា ក្អួត ឈឺពោះ រាគ វិលមុខ ធីងធោងជាដើម ។អញ្ចឹង យើងមកដឹងទាំងអស់គ្នា ៖
១. កុំញុំាឪឡឹកត្រជាក់ពេក
នៅរដូវក្តៅ ការទទួលទានផ្លែឪឡឹកត្រជាក់តែងតែជាជម្រើសដំបូងដើម្បីឱ្យអារម្មណ៍ស្រស់ស្រាយ ឬ ការបន្ថយកម្តៅ។ខណៈដែលយើងរីករាយជាមួយភាពត្រជាក់នោះ វាបែរជាផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងដល់ក្រពះរបស់អ្នក ដូច្នេះត្រូវកំណត់ការសីតុណ្ហភាពក្នុងកម្រឹតត្រជាក់ល្មម គឺជាប្រការល្អបំផុត ។
២. កុំញុំាចេកជាមួយឪឡឹក
ឪឡឹកជាផ្លែឈើមួយប្រភេទដែលមានជាតិស្ករខ្ពស់រហូតដល់ទៅ១៥% និងសម្បូរប៉ូតាស្យូម។ ទន្ទឹមនឹងនេះ ចេកក៏សម្បូរប៉ូតាស្យូមផងដែរ ប្រហែល ៣០០-៥០០ មីលីក្រាម/១០០ ក្រាម។ដូច្នេះហើយ សម្រាប់អ្នកខ្សោយក្រលៀន មិនគួរទទួលទានផ្លែឈើ ២មុខ ដែលមានផ្ទុកសារធាតុប៉ូតាស្យូមខ្ពស់ ដូចជា ចេក និងឪឡឹក ក្នុងពេលតែមួយនោះទេ ព្រោះប្រសិនបើជាតិប៉ូតាស្យូមក្នុងឈាមមានកម្រិតខ្ពស់ វាអាចបណ្តាលឱ្យមានចង្វាក់បេះដូងលោតញាប់ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពអ្នកជំងឺ។
៣.កុំញុំាឪឡឹកច្រើនក្នុងពេលតែមួយ
ដោយសារតែវា ជាផ្លែឈើដែលមានជាតិទឹកច្រើន និង មានភាពត្រជាក់ ការញុំាវាច្រើនក្នុងពេលតែមួយ ងាយផ្តល់ផលប៉ះពាល់ដល់ ក្រពះ ងាយប្រឈមនឹងការ រាគ ហើមពោះ ឬ ទល់លាមកជាដើម ។
៤. កុំញុំាឪឡឹកនៅពេលផ្តាសាយ
នៅពេលដែលអ្នកឆ្លងជំងឺផ្តាសាយ វាមិនត្រូវបានគេណែនាំឱ្យញុំាឪឡឹកទេ ដោយសារតែផ្លែឪឡឹកសម្បូរទៅដោយជាតិដែក បង្កើនឱ្យអ្នកជំងឺផ្តាសាយបាន់តែធ្ងន់ធ្ងរ ដូចជា គ្រុនក្តៅ ទឹកនោមលឿងខ្លាំង ឈឺបំពង់ក ។ល។
៥. កុំញុំាឪឡឹកច្រើននៅពេលល្ងាច
ការរំលាយអាហារជាធម្មតាប្រព្រឹត្តទៅយឺតជាងធម្មតានៅពេលល្ងាចដូច្នេះហើយ អ្នកមិនគួរញ៉ាំអាហារដែលមានជាតិស្ករ និងអាស៊ីតច្រើននោះទេ។ ខណៈពេលផ្លែឪឡឹកមានផ្ទុកជាតិស្ករច្រើន ដែលមិនល្អសម្រាប់ប្រព័ន្ធរំលាយអាហារ ធ្វើឱ្យឡើងទម្ងន់នៅពេលទទួលទានពេលល្ងាច។ជាងនេះទៅទៀត បរិមាណទឹកច្រើនក្នុងផ្លែឪឡឹក អាចធ្វើឱ្យអ្នកទៅបង្គន់ជាញឹកញាប់នៅពេលយប់ ប៉ះពាល់ដល់ដំណេក ធ្វើឱ្យអស់កម្លាំងនៅថ្ងៃបន្ទាប់។
៦. កុំទទួលទានឪឡឹកទុំពេក
ឪឡឹកដែលទុំផុសហើយ អ្នកមិនគួរទទួលទានទៀតទេ ព្រោះវានឹងបង្កើតទៅជាតិអាស៊ីតខ្ពស់ក្នុងក្រពះ បង្កឱ្យអាការៈពុល ដូចជា ក្អួត រាគ និង ចុកពោះ។
៧. ស្រ្តីមិនគួរទទួលទានឪឡឹកទេ
ការទទួលទានឪឡឹកច្រើនពេក នឹងធ្វើឱ្យកម្រឹតជាតិស្ករក្នុងឈាមកើនឡើងអំឡុងពេលមានផ្ទៃពោះ ចិត្តសាស្ត្ររបស់ស្ត្រីមិនស្ថិតស្ថេរ សរីរវិទ្យាក៏មានការប្រែប្រួលជាច្រើន បរិមាណអាំងស៊ុយលីនបញ្ចេញមិនគ្រប់គ្រាន់ ធ្វើឱ្យឥទ្ធិពលជាតិស្ករក្នុងឈាមថយចុះ កម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ បង្កឱ្យកើតជំងឺទឹកនោមផ្អែមពេលមានគភ៌៕The Great Watermelon Question - VINnews