មហាជនពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីមានបុរសម្នាក់បានធ្វើការបើកយន្តហោះទាំងគ្មានបទពិសោធបានដោយជោគជ័យស្ទើរមិនគួរឱ្យជឿខណៈពេលដែលអ្នកបើកបរយន្តហោះបានសន្លប់បាត់ស្មារតី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន​​ Sanook។

ហេតុការណ៍នេះបានកើតឡើងក្រោយពីមានអ្ន​កធ្វើដំណើរតាមជើងហោះហើរពីប្រទេស ប៉ាហាម៉ាស់ ទៅរដ្ឋ Florida នៃសហរដ្ឋអាមេរិកលោក ហារិសាន់(Harrison) តាមយន្តហោះខាតតូចប្រភេទ Cessna ២០៨ មួយគ្រឿងដែលអាចផ្ទុកមនុស្សបាន១៤នាក់ និងអាចហោះហើរបាន៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈពេលដែលកំពុងតែធ្វើដំណើរស្រាប់តែអ្នកបើកបរយន្តហោះនោះបានសន្លប់បាត់ស្មារតី ពេលនោះលោកពិតជាមានការស្លន់ស្លោជាខ្លាំង ហើយក៏បានទៅចាប់ចង្កូតយន្តព្រមទាំងបានស្រែប្រកាសរកជំនួយទាក់ទងទៅកាន់ស្ថានីយ៍ជួយសង្គ្រោះតាមវិទ្យុទាក់ទងក្នុងយន្តហោះនោះផងដែរ។ ទន្ទឹមនឹងនោះលោក រ៉ូបើត មោហ្គែន (Robert Morgan) អ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស ដែលកំពុងតែអង្គុយអានសៀវភៅសុខៗស្រាប់តែបានឭការហៅចេញពីយន្តហោះនេះឡើងមក ហើយវាពិជាធ្វើឱ្យលោកភ្ញាក់ផ្អើលជាខ្លាំងពេលដែលបានឃើញអ្នកដំណើរម្នាក់កំពុងតែកាន់ចង្កូតយន្តហោះដោយការភ័យស្លន់ស្លោ ខណៈពេលនោះផងដែរលោកក៏បានប្រាប់ឱ្យ ហារិសាន់(Harrison) ទប់ស្មារតី  និងធ្វើចិត្តឱ្យស្ងប់ ព្រមទាំងបានបង្ហាញនៃផ្ទាំងបញ្ជា និងប៊ូតុងរបស់កាប៊ីនយន្ដហោះ រួមជាមួយនឹងនីតិវិធីនៃការហោះហើរមួយចំនួន ព្រមទាំងការចុះចតសម្រាប់អ្នកដំណើរនេះ ដើម្បីចុះចតយន្តហោះដូចដែលគាត់បានណែនាំ។ ក្នុងនោះរឿងដ៏គួរឱ្យភ្ញាក់ផ្អើលលោក ហារិសាន់(Harrison) ក៏បាន​ធ្វើការចុះចតបានដោយជោគជ័យ និងមានសុវត្តិភាព ទាំងដែលលោកមិនធ្លាប់មានបទពិសោធសូម្បីតែម្ដងនៅអាកាសយានដ្ឋានអន្តរជាតិ Palm Beach។

យ៉ាងណាមិញគេបានឱ្យដឹងថាអ្នកបើកបរយន្តហោះដែលបានសន្លប់ម្នាក់នោះនៅមិនទាន់ដឹងខ្លួននៅឡើយនោះទេ ខណៈពេលដែលចុះចត់ក៏បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ហើយគេក៏មិនបានបញ្ជាក់ថាមានអ្នករួមដំណើរប៉ុន្មានអ្នកនោះដែរ ចំណែកលោក ហារិសាន់(Harrison)  វិញបានធ្វើឱ្យមហាជន និងអ្នកគ្រប់គ្រងផ្នែកហោះហើរ ពិតជាមានមោទនៈភាព ព្រមទាំងសរសើរពីសមត្ថភាពរបស់បុរសក្លាហានម្នាក់នេះជាខ្លាំង៕ ប្រភព៖ Sanook