រាជធានីភ្នំពេញ ៖ ដូចប្រិយមិត្តជ្រាបខ្លះហើយ កាលពីប៉ុន្មានខែមុខ បានផ្ទុះរឿងរ៉ាវលុយកាក់របស់តារាស្រី សូដា នីតាបានផ្ទុះផ្អើលពេញបណ្ដាញសង្គមម្ដងរួចហើយ ដោយនាងសូ ដានីតា បានធ្វើការទម្លាយមុខកូនបំណុល ដែលជំពាក់លុយរាប់ម៉ឺនដុល្លារមិនព្រមសង។
កាលពីម្សិលមិញនេះ ក៏មិនខុសពីប៉ុន្មានខែមុនដែរ ស្រីស្អាត សូដានីតា បង្ហោះកន្ទុយឈ្មោះកូនបំណុលចំនួន៧នាក់ ដែលមិនទាន់ឃើញសងលុយនាង ដែលនេះគ្រាន់ជាការរំលឹកតែប៉ុណ្ណោះ។ លើសពីនេះ នាងក៏ត្រៀមនឹងបង្ហោះរូបថតកូនបំណុលទាំងនោះ និងកូនបំណុលច្រើននាក់ទៀត។សូដា នីតា ភ្ជាប់ពាក្យលើកទី២ ជាមួយប្រុសក្មេង តែមិនហ៊ានទម្លាយរឿងនេះ |  សារព័ត៌មាននគរធំអ្នកនាង សូដា នីតា បានបង្ហោះបញ្ជាក់ថា «សាររំឭក ដល់មនុស្សដែលខ្ញុំត្រៀមបង្ហោះរូប ដែលមិនសង ចរចាតែមាត់ និងរត់ សុំដាក់តែឈ្មោះចុងសិន (នៅច្រើនគ្នាទៀត សុំបន្តបន្ទាប់) ទី១ … ដា ទី២ … ឧត្តម
ទី៣ … នីសា ទី៤ … រ៉ា ទី៥ … ម៉ី ទី៦ … មន្ថា ទី៧ … ទ្រា»។
ក្រោយអ្នកនាង សូ ដានីតា បង្ហោះបែបនេះ បានធ្វើឲ្យមហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈមួយចំនួនធំ មានការភ្ញាក់ផ្អើល និងបានចូលបញ្ចេញមតិផងដែរ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwz97JEdaLGcHsjixTatdqkseCT1eKzfBZI5VlTDcVj7bCfxziTm1H6d2jx7Jh5QwwOjC_v000iNDhsKmPjkH7b97GR57T7Lv1MPJA4FpSIdHGAySMhtsA-lO3OMSaTiht5uPqYtYBemZhICXPPGxsmdU6SSael0UofSOqzhjcUF7RTsoUTNH2wWO-/s683/photo_2022-05-13_15-49-34.jpg