កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះ មានរឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងក្រោយពីមានបុរសម្នាក់បានសុំគូស្នេហ៍រៀបការខណៈពេលដែលនាងកំពុងតែធ្វើបុណ្យសពឱ្យឪពុកខ្លួនយ៉ាងក្រៀមក្រំ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Kapook។

ទាក់ទងនឹងរឿងដ៏គួរឱ្យហួសចិត្តនេះផងដែរបានកើតឡើងនៅក្នុងប្រទេសអាហ្វ្រិកខាងត្រូង ដោយមានក្រុមគ្រួសារមួយបានរៀបចំពិធីបុណ្យសព​ ព្រមទាំងកាន់ទុក្ខយ៉ាងក្រៀមក្រំក្នុងការបាត់បង់មនុស្សជាទីស្រឡាញ់ ក្នុងនោះអ្វីដែលធ្វើឱ្យមហាជនមានការហួសចិត្ត ព្រមទាំងភ្ញៀវដែលបានចូលរួមក្នុងពិធីបុណ្យនេះមានការភ្ញាក់ផ្អើលនោះគឺ មានបុរសម្នាក់បានសុំគូស្នេហ៍ដែលត្រូវជាកូនស្រីនៃសព រៀបការកណ្ដាលពិធីបុណ្យ ស្របពេលដែលនាងកំពុងតែមានទឹកមុខក្រៀមក្រំដោយសារតែឪពុកទើបតែទទួលមរណៈភាពថ្មីៗ ដែលនេះពិតជាធ្វើឱ្យនាងពិបាកក្នុងការធ្វើចិត្តថាត្រូវតែញញឹម ឬក៏យំ ព្រោះបុរសដែលជាសង្សារមកសុបប្រាយរៀបការក្នុងថ្ងៃកាន់ទុក្ខបែបនេះ។ ទន្ទឹមនឹងនោះផងដែរបុរសរូបនោះក៏បានហុចចិញ្ចៀនមួយវង់ទៅកាន់នារីម្នាក់នោះ ស្រាប់ចុងក្រោយនាងក៏បានហុចដៃទទួលចិញ្ចៀន នោះក្នុងន័យយល់ព្រមទាំងទឹកភ្នែក រហូតធ្វើឱ្យសាច់ញាតិ និងភ្ញៀវទាំងអស់ពិតជាមានក្ដីរំភើប និងក្ដីអាណិតអាសូរលាយឡំនឹងក្ដីទុក្ខសោកក្រៀមក្រំដែលមានមនុស្សជាទីស្រឡាញ់ក្នុងគ្រួសាររបស់នាងបានឃ្លាតឆ្ងាយទៅ។

យ៉ាងណាមិញអ្នកលេងក្នុងបណ្ដាញសង្គមជាច្រើនពិតជាមានការហួសចិត្ត និងភ្ញាក់ផ្អើលទៅនឹងរឿងរ៉ាវមួយនេះជាខ្លាំង ហើយក៏មានអ្នកបានបញ្ចេញមតិខុសៗគ្នាថា បុរសម្នាក់នោះមិនគួរសុំគូស្នេហ៍រៀបការក្នុងថ្ងៃបែបនេះនោះទេ ព្រោះនេះជាថ្ងៃកាន់ទុក្ខ គួរតែចាំរកឱកាសល្អជាងនេះ។ ហើយក្នុងនោះក៏មានអ្នកយល់ចិត្តបុរសម្នាក់នោះផងដែរថាគេពិតជាចង់បង្ហាញនូវក្ដីស្រឡាញ់ក្នុងថ្ងៃដែលគូស្នេហ៍ជួបទុក្ខលំបាក និងចង់បន្ថយនូវការឈឺចាប់ដែលបានបាត់បង់មនុស្សម្នាក់ ហើយមានមនុស្សម្នាក់ទៀតចូលមកជំនួសបំពេញចន្លោះក្នុងជីវិតនាង៕ ប្រភព៖ Kapook